យុវជនខេត្តពោធិ៍សាត់ ទទួលបានឱកាសទៅរៀន​ និងធ្វើការផ្នែកកសិកម្មនៅខេត្ត Gyeonggi-do ប្រទេសកូរ៉េខាងត្បូង

2023/12/22 02:52:43 pm        244

ពោធិ៍សាត់៖ តាមរយៈកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធមេត្រីភាព រវាងខេត្តពោធិ៍សាត់ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និងស្រុក Yangpyeong ខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េខាងត្បូង ដែល​បាន​ធ្វើ​ពិធីចុះហត្ថលេខា កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលា​ខេត្ត​ពោធិ៍សាត់ ក្រោមអធិបតីភាពឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងប្រតិភូប្រទេសកូរ៉េ ដឹកនាំ​ដោយលោក JEON JIN SEON អភិបាលស្រុក Yangpyeong បាន​ផ្តល់​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដល់​ខេត្តពោធិ៍សាត់ ក៏ដូចជាខេត្តGyeonggi-do ជាពិសេសនោះគឺកិច្ចសហប្រតិបត្តិការនេះ បាន​បើក​ឱកាស អោយប្រជាពលរដ្ឋ និងយុវជនក្នុងខេត្តពោធិ៍សាត់ អាចទៅទទួលការ

បណ្តុះ​បណ្តាល និងធ្វើការរកកម្រៃ ផ្នែកកសិកម្មនៅស្រុកYangpyeong ខេត្តGyeonggi-do ប្រទេស​កូរ៉េបាន ។

តាមរយៈកិច្ចសម្ភាសន៍ជាមួយ ទូរទ្សស៍BTV លោក JEON JIN SEON អភិបាលស្រុក Yangpyeong បានអោយដឹងថា កន្លងមកយើងធ្លាប់ធ្វើកិច្ចសហប្រតិបត្តិការ នាំយក យុវជន​កម្ពុជា​ពី​ខេត្តសៀបរាម ទៅបណ្តុះបណ្តាលនិងធ្វើការផ្នែកកសិកម្មរួមហើយ ដោយ​យុវជន​កម្ពុជា​មាន​ភាព​អំណត់ និងខិតខំធ្វើការបានយ៉ាងល្អ ជាហេតុនាំអោយបណ្តាលម្ចាស់ក្រុមហ៊ុន ឬ​ម្ចាស់​កសិដ្ឋាន​ក្នុង​ស្រុក Yangpyeong មានតម្រូវការយុវជនកម្ពុជា ដើម្បីបំពេញ​ការងារ​ជា​ច្រើន​កន្លែង​បន្ថែម​ទៀត ហើយពោធិ៍សាត់ ជាខេត្តដែលមានសក្តានុពលផ្នែកកម្លាំងពលកម្ម។

គួរអោយដឹងដែរថា កិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធមេត្រីភាព រវាងខេត្តពោធិ៍សាត់ នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា និងស្រុក Yangpyeong ខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េខាងត្បូង លើ​វិស័យ​កសិកម្មរួមមាន៖

ទី១-ចែករំលែក និងប្រើប្រាស់ធនធាន នៃតំបន់ទាំងពីរ ឱ្យបានច្រើនតាមតែអាចធ្វើទៅបាន និង​សហការគ្នា ដើម្បីលើកកម្ពស់ការប្រកួតប្រជែងផ្នែកកសិកម្ម និងបង្កើនប្រាក់ចំណូលកសិកម្ម។

ទី២-ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម លើការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស និងការផ្លាស់ប្តូរព័ត៌មានចាំបាច់ សម្រាប់ការអភិវឌ្ឍន៍កសិកម្ម និងជនបទ, ផ្តល់​ភាព​ងាយ​ស្រួល សម្រាប់ការផ្លាស់ប្តូរបច្ចេកវិទ្យាកសិកម្ម, ទស្សនកិច្ច និងបណ្តុះបណ្តាល ដល់អ្នកពាក់ព័ន្ធ ដើម្បី​ផ្លាស់ប្តូរ និងសហការបច្ចេកវិទ្យាកសិកម្ម។

ទី៣-រួមចំណែកដល់ការអភិវឌ្ឍន៍តំបន់ទាំងពីរ ដោយបន្ត​ធ្វើការ​លើ​បញ្ហា​ដែល​មាន​ផល​ប្រយោជន៍​រួម ដូចជាការអនុវត្តកម្មវិធីអភិវឌ្ឍន៍រួមគ្នាឱ្យបានរហ័ស។

ក្នុងនាម រដ្ឋបាលខេត្ត និងប្រជាជនខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ និងគាំទ្រ ដោយប្តេជ្ញាខិតខំជម្រុញកិច្ចសហការ លើ​ប្រតិបត្តិការ​វិស័យ​ទេសចរណ៍​ វប្បធម៌ សេដ្ឋកិច្ច អប់រំ កសិកម្ម ជាមួយស្រុក Yangpyeong ខេត្ត Gyeonggi-do នៃ​សាធារណរដ្ឋកូរ៉េដោយស្របតាមគោលនយោបាយ​ នៃប្រទេសទាំងពីរ៕ អត្ថបទ៖ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am