កោះតៃវ៉ាន់ ចោទប្រទេសចិន ពីការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចបន្ទាប់ពីចិន ប្រកាសបញ្ចប់ការកាត់បន្ថយពន្ធ

2023/12/22 10:31:07 pm        65

កោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ (២១ ធ្នូ) បានចោទប្រកាន់ប្រទេសចិន ពីការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច និងការជ្រៀតជ្រែកក្នុងការបោះឆ្នោត បន្ទាប់ពីទីក្រុងប៉េកាំង បានប្រកាសបញ្ចប់ការកាត់បន្ថយពន្ធលើការនាំចូលសារធាតុគីមីមួយចំនួនពីកោះនេះ ដោយនិយាយថា ទីក្រុងតៃប៉ិ បានរំលោភលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅមុនការបោះឆ្នោតតៃវ៉ាន់។

ការបោះឆ្នោតមេដឹកនាំ និងសភា នៅថ្ងៃទី១៣ ខែមករា ខាងមុខនេះរបស់កោះតៃវ៉ាន់ កំពុងធ្វើឡើង ខណៈដែលប្រទេសចិនដែលចាត់ទុកកោះនេះជាទឹកដីរបស់ខ្លួន និងបានព្យាយាមបង្ខំកោះតៃវ៉ាន់ ឱ្យទទួលយកការទាមទារអធិបតេយ្យភាពរបស់ចិន។

ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិនបាននិយាយថា ចាប់ពីថ្ងៃទី០១ ខែមករា ការកាត់បន្ថយពន្ធនឹងត្រូវផ្អាកសម្រាប់ផលិតផល ១២មុខដោយសំអាងដល់ «ការហាមឃាត់ និងការរឹតបន្តឹង» ដែលកោះតៃវ៉ាន់ដាក់លើការនាំចេញរបស់ចិន ដោយរំលោភលើកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្នាំ២០១០។

ការិយាល័យចរចាពាណិជ្ជកម្មរបស់កោះតៃវ៉ាន់ នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ប្រទេសចិនកំពុងអនុវត្ត «ការបង្ខិតបង្ខំសេដ្ឋកិច្ចជាធម្មតា» របស់ខ្លួនលើកោះនេះហើយថាចិនគួរតែបញ្ឈប់ «ឧបាយកលនយោបាយតែម្ខាង» របស់ខ្លួនហើយទៅពិភាក្សាគ្នានៅក្នុងអង្គការពាណិជ្ជកម្មពិភពលោកដែលភាគីទាំងពីរជាសមាជិក៕

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm