
នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ដែលចាក់ផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ថា មិត្តជិតស្និទ្ធរបស់អ៊ីស្រាអែល ព្រួយបារម្ភថា យុទ្ធនាការយោធារបស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប កំពុងបង្កហានិភ័យដល់សុវត្ថិភាពរយៈពេលវែងរបស់ប្រទេសនេះ។
ការអត្ថាធិប្បាយរបស់លោក បានបង្ហាញពីការព្រួយបារម្ភចុងក្រោយបង្អស់ពីសម្ព័ន្ធមិត្តអំពីចំនួនអ្នកស្លាប់កើនឡើង ក្នុងចំណោមអ្នកស្លាប់ នៅតំបន់ហ្កាហ្សាដែលអាជ្ញាធរសុខាភិបាល ក្នុងតំបន់នេះ បាននិយាយថា បានកើនឡើងដល់ជិត ២០.000នាក់។ យន្តហោះអ៊ីស្រាអែល បានបន្តវាយលុកតំបន់ប៉ាឡេស្ទីន កាលពីថ្ងៃព្រហស្បតិ៍។
លោកទ្រូដូ បាននិយាយជាប្រចាំថា អ៊ីស្រាអែល មានសិទ្ធិការពារខ្លួន បន្ទាប់ពីការបាញ់ប្រហារដ៏សាហាវដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលកំពុងកាន់អំណាច នៅតំបន់ហ្កាហ្សា ចូលទៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។ លោកបានបញ្ជាក់ជាបណ្តើរៗថា ចំនួនស្លាប់ជនស៊ីវិលនៅក្នុងសង្គ្រាមសងសឹកដ៏សាហាវទាំងតាមអាកាស និងថ្នើរជើងរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បានកើនឡើង។
លោកទ្រូដូ បានប្រាប់ក្រុមហ៊ុនផ្សព្វផ្សាយកាណាដាថា មិត្តខ្លាំងបំផុតរបស់អ៊ីស្រាអែល កំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា...សកម្មភាពរយៈពេលខ្លីដែលត្រូវបានប្រព្រឹត្តដោយអ៊ីស្រាអែល ពិតជាធ្វើឲ្យគ្រោះថ្នាក់ដល់សុវត្ថិភាពរយៈពេលវែង និងការគាំទ្រសម្រាប់រដ្ឋជ្វីហ្វ ទៅអនាគត។