រដ្ឋមន្ត្រី៖ ទំនាក់ទំនងជប៉ុន-អាមេរិក រឹងមាំជាងពេលណាៗទាំងអស់ ចំពេលមានការពិនិត្យក្រុមហ៊ុនដែកថែបរបស់អាមេរិក

2023/12/22 11:16:39 pm        38

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មជប៉ុន លោក Ken Saito នៅថ្ងៃសុក្រ (ទី២២ ខែធ្នូ) នេះ បាននិយាយថា ទំនាក់ទំនងរវាងអាមេរិក និងជប៉ុន មានភាព «រឹងមាំជាងពេលណាៗទាំងអស់» ទោះបីជាលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយដោយផ្ទាល់លើការកើនឡើងនៃការត្រួតពិនិត្យ នៅសហរដ្ឋអាមេរិកលើកិច្ចព្រមព្រៀងដែលបានស្នើឡើង ដើម្បីឲ្យក្រុមហ៊ុនជប៉ុន Nippon Steel ទិញយកក្រុមហ៊ុនដែកថែបរបស់សហរដ្ឋអាមេរិកក៏ដោយ។

អំឡុងពេលនិយាយនៅឯសន្និសីទសារព័ត៌មាន ដែលតែងត្រូវបានបរៀបចំជាប្រចាំ លោក Saito បានប្រាប់ថា លោកបានដឹងពីសេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិរបស់សហរដ្ឋអាមេរិកថា ការទិញដូរនេះ សមនឹងមាន «ការត្រួតពិនិត្យយ៉ាងម៉ត់ចត់» ប៉ុន្តែនឹងមិនធ្វើអត្ថាធិប្បាយដោយផ្ទាល់លើកិច្ចព្រមព្រៀងឯកជននោះទេ។

លោកបាននិយាយថា៖ «ខ្ញុំជឿថា ក្រុមហ៊ុន Nippon Steel គ្រាន់តែត្រូវការចាត់វិធានការត្រឹមត្រូវតាមនីតិវិធីប៉ុណ្ណោះ។ ក្នុងករណីណាក៏ដោយ សម្ព័ន្ធភាពជប៉ុន-អាមេរិក មានភាពកាន់តែរឹងមាំជាងពេលណាៗទាំងអស់ ហើយវាមានសារៈសំខាន់ណាស់ ក្នុងការធ្វើការរួមគ្នា ក្នុងវិស័យសន្តិសុខសេដ្ឋកិច្ច»។

សូមបញ្ជាក់ថា សេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ (ទី២១ ខែធ្នូ) បាននិយាយថា ការស្នើរបស់ក្រុមហ៊ុន Nippon Steel នូវទឹកប្រាក់ ១៤,៩ពាន់លានដុល្លារអាមេរិក ដែលសុំទិញក្រុមហ៊ុនដែកថែបអាមេរិក ចាំបាច់ត្រូវពិនិត្យយ៉ាងម៉ត់ចត់ ដោយសារតួនាទីស្នូលរបស់ក្រុមហ៊ុន នៅក្នុងការផលិតដែកអាមេរិក មានសារៈសំខាន់ចំពោះសន្តិសុខជាតិ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm