ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញ “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤” របស់ក្រសួងពាណិជ្ជកម្ម

2023/12/22 11:22:17 pm        147

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤” របស់ក្រសួងពាណិជ្ជកម្ម។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

- សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទំហំពាណិជ្ជកម្មអន្តរជាតិ ១១ ខែឆ្នាំ២០២៣នេះ មានទំហំ ៤៣ ៥១៥,៨៦ លានដុល្លារអាម៉េរិក ដែលក្នុងនោះការនាំចេញសរុបមាន ២១ ៩៩២,៤០ លានដុល្លារអាម៉េរិក កើនឡើង ៤,០៨% បើប្រៀបធៀបនឹងការនាំចេញរយៈពេល ១១ ខែឆ្នាំ២០២២។

- សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទោះបីឆ្នាំ ២០២៣នេះ កម្ពុជាបានប្រឈមនៅកាលទេសលំបាកៗជាច្រើនពីស្ថានការណ៍តំបន់ និងពិភពលោក ប៉ុន្ដែក្រសួងពាណិជ្ជកម្មបានដើរតួនាទីសំខាន់ និងបានប្រែក្លាយបញ្ហាមកជាឱកាសចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួន៤ រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA), កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA), និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAECEPA)។

- សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងពាណិជ្ជកម្ម ក៏ដូចជាក្រសួងពាក់ព័ន្ធ ត្រូវរួមគ្នាថែរក្សានូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាមានស្រាប់ជាមួយប្រទេសជាមិត្ត និងបន្តស្វែងរកទីផ្សារថ្មីបន្ថែមទៀតសម្រាប់ការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ប្រទេសផ្សេងៗនៅលើពិភពលោក។

- សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្រប់ដំណើរទស្សនកិច្ចរបស់សម្ដេចនៅក្រៅប្រទេស សម្ដេចតែងតែយកពេលដើរគោះទ្វារ ដើម្បីទាក់ទាញវិនិយោគិននានាឱ្យមកវិនិយោគនៅកម្ពុជា តាមរយៈកិច្ចប្រជុំដោយផ្ទាល់ ការដាក់តាំងពិព័រណ៍ផលផលិតផលខ្មែរ និងការធ្វើសិក្ខាសាលារវាងវិនិយោគិនបរទេស និងវិនិយោគិនកម្ពុជាជាដើម។

- សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលធ្វើបុរេសកម្មជានិច្ចដោយបានដើរគោះទ្វាគេ, ដើរជួបគេ ដើម្បីរកទីផ្សារសម្រាប់នាំចេញផលិតផលកម្ពុជាទៅទីផ្សារអន្តរជាតិ ឲ្យបានកាន់តែច្រើនបន្ថែមទៀត។

- សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា នៅក្នុងអាណត្តិទី៧នេះ គឺជាអាណត្តិពង្រឹង ជាជាងពង្រីក ជាពិសេសការពង្រឹងទៅលើរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នទាំងអស់។ ក្រៅពីនេះគឺការត្រៀមរៀបចំថ្នាលឌីជីថលនៅគ្រប់ក្រសួង ស្ថាប័នទាំងអស់ផងដែរ។

- សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងពាណិជ្ជកម្ម ត្រូវសហការជាមួយភាគីពាក់ព័ន្ធ វិស័យឯកជន ដើម្បីពង្រឹងផលផលក្នុងស្រុកឱ្យមានគុណភាព និងស្ដង់ដារ សម្រាប់ជំរុញការនាំចេញ និងកាត់បន្ថយការនាំចូលទំនិញពីក្រៅប្រទេស។ សម្ដេចក៏ជំរុញចំពោះការចុះបញ្ជីម៉ាកផលិតផលខ្មែរ ក្នុងស្រុកឱ្យបានច្រើនបន្ថែមទៀតផងដែរ។

- សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានថ្លែងថា ឆ្មាខ្មៅក៏ដោយសក៏ដោយឲ្យតែចាប់កណ្តុរបាន គឺឆ្មាទាំងអស់ន័យនេះសម្តេចចង់លើកឡើងថា អ្នកណាក៏ដោយ ក្រុមហ៊ុនណាក៏ដោយឲ្យតែលក់ផលិតផលខ្មែរចេញទៅក្រៅបានគឺសុទ្ធតែល្អទាំងអស់។

- សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការប្រកួតប្រជែងផលិតផលរបស់កម្ពុជានៅក្រៅប្រទេសគឺពឹងផ្អែកលើកត្តាចំនួនពីរ គឺទី១ ផលិតផលជាអ្នកកំណត់ ទី២តម្រូវការទីផ្សារជាអ្នកកំណត់។

-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជំរុញឱ្យបង្កើនការផលិតផលិតផលដែលមាន លក្ខណៈពិសេសប្រចាំតំបន់ដូចជាម្រេចកំពតជាដើម និងត្រូវខិតខំបង្កើនការស្វែងរកទីផ្សារលក់ផលិ តផលទាំងនោះ។

- សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញគោលការឱ្យសិក្សាចំពោះការទិញសម្ភារៈគ្រឿងសង្ហារិមរបស់ក្រសួង ស្ថាប័ន ចាប់ពីឆ្នាំ ២០២៥ គឺត្រូវជំរុញលើការប្រើប្រាស់ផលិតផលក្នុងស្រុក ខណៈក្នុងមួយឆ្នាំៗ ឬមួយអាណត្តិៗ ការប្រើប្រាស់គ្រឿងសង្ហារិមនៅតាមការិយាល័យរបស់ក្រសួងស្ថាប័នមានចំនួនច្រើនគួរសមដែរ។

-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ចាប់ពីឆ្នាំ២០២៥ ទៅ រដ្ឋាភិបាលនឹងទិញគ្រឿង សង្ហារិមដែលផលិតក្នុងស្រុក ដើម្បីដាក់នៅតាមស្ថាប័នរដ្ឋនានា ដើម្បីជំរុញ និងលើកកម្ពស់ផលិតផ លក្នុងស្រុក។

-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជំរុញដល់ក្រុមអ្នកផលិតផលិតផលក្នុងស្រុក ទាំងអស់ ត្រូវបង្កើនគុណភាពផលិតផលរបស់ខ្លួន ដើម្បីបំពេញសេចក្ដីត្រូវការក្នុងប្រទេស និងកាត់ប ន្ថយការនាំចូល។

- សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា ប្រទេសកម្ពុជាអាចនឹងចាកចេញពីប្រទេសមានឋានៈ ជាប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ ២០២៧ ខាងមុខនេះ បន្ទាប់ពីកម្ពុជាមានការអភិវឌ្ឍច្រើនជាងមុន និងអាចដើរដោយខ្លួនឯងបាន។


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm