
នៅក្នុងសុន្ទរកថាតាមវីដេអូ នៅល្ងាចរបស់ខ្លួន លោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្កី (Volodymyr Zelenskyy) បានអំពាវនាវឲ្យតំបន់នានាយកចិត្តទុកដាក់ជាអតិបរមាចំពោះការការពារជាតិ នៅក្នុងដំណើរការ រហូតដល់បុណ្យណូអែល។ លោកក៏បាននិយាយដែរថា របាយការណ៍ចារកម្ម បង្ហាញថា មានសញ្ញាជាច្រើនបង្ហាញថា ឧស្សាហកម្មការពារជាតិរុស្ស៊ី កំពុងធ្លាក់ចុះ។
«ថ្ងៃនេះ មានរបាយការណ៍ដាច់ដោយឡែកមួយពីភ្នាក់ងារចារកម្មការពារជាតិ (Defence Intelligence)។ ផែនការរបស់សត្រូវ ការងារនៃឧស្សាហកម្មការពារជាតិរុស្ស៊ី មានសញ្ញាថា ពួកគេ កំពុងធ្លាក់ចុះ។ យើងនឹងជួយជំរុញឲ្យពួកគេ ធ្លាក់ចុះកាន់តែច្រើនថែមទៀត»។
លោកប្រធានាធិបតី ក៏បានសង្កត់ធ្ងន់ថា នៅក្នុងដំណើរការរហូតដល់បុណ្យណូអែល ការផ្តោតអារម្មណ៍ជាអតិបរមា គឺចាំបាច់ ដើម្បីការពារប្រទេសនៅគ្រប់តំបន់ ដែលជោគវាសនារបស់អ៊ុយក្រែន កំពុងត្រូវបាន សម្រេច។
លោកបាននិយាយថា នេះគឺជាពេលវេលាសម្រាប់ការផ្តោតការយកចិត្តទុកដាក់ និងការងារ«ដើម្បីឲ្យយើងអាចបន្ធូរបន្ថយភាពតានតឹងបានខ្លះ។
លោកហ្សេឡិនស្គី បាននិយាយថា៖«ការយកចិត្តទុកដាក់ជាអតិបរមាចំពោះការការពារ។ កិច្ចខិតខំប្រឹងប្រែងជាអតិបរមាសម្រាប់ជាប្រយោជន៍របស់រដ្ឋ។ ថាមពលអតិបរមា ដើម្បីឲ្យអ៊ុយក្រែន អាចសម្រេចបាននូវគោលដៅរបស់ខ្លួន។ ខ្ញុំសូមអរគុណអ្នកគ្រប់គ្នា ដែលរស់នៅតាមរបៀបនេះ ដែលកំពុងប្រយុទ្ធ និងធ្វើការ ដើម្បីជាប្រយោជន៍ដល់អ៊ុយក្រែន»។