អ៊ុំដែលប្រើហិង្សាលើក្មួយស្រីអាយុ៦ឆ្នាំត្រូវបានតុលាការសម្រេចឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន

2023/12/23 12:52:03 am        430

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចមិនឃុំខ្លួនជនត្រូវចោទឈ្មោះ ឃុន វ៉ាន់ដា ដែលបានប្រើអំពើហិង្សាលើក្មួយស្រីអាយុ៦ឆ្នាំ ការសម្រេចរបស់តុលាការបែបនេះធ្វើឡើងក្រោយក្រុមគ្រួសារសម្រេចដកពាក្យបណ្តឹង។

លោក អ៉ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យអ្នកសារព័ត៌មានដឹងថា ជនត្រូវចោទឈ្មោះ ឃុន វ៉ាន់ដា ភេទស្រី ជាប់ចោទពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ ប្រព្រឹត្តនៅចំណុចផ្ទះលេខ៣០៩K ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

ការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនេះ ដោយសារម្ដាយឪពុកកុមារីរងគ្រោះ និងក្រុមគ្រួសារទាំងមូលសម្រេចដកបណ្ដឹង និងសំណូមពរឱ្យមានការដោះលែងជនត្រូវចោទឈ្មោះ ឃុន វ៉ាន់ដា ដោយហេតុថា ជនជាប់ចោទជាអ្នកមើលថែរក្សាក្មេងស្រីរងគ្រោះជាច្រើនឆ្នាំមកហើយ ព្រមទាំងមើលថែរក្សាក្មេងៗ៣នាក់ទៀតដោយក្ដីស្រលាញ់ បន្ទាប់ពីម្ដាយឪពុគក្មេងៗទាំង៤នាក់ចេញទៅធ្វើការនៅឆ្ងាយច្រើនឆ្នាំហើយ។

សូមរំលឹកថា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២០និង០០នាទី នៅចំណុចផ្ទះ៣០៩K ក្រុម៥ ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ មានករណីហិង្សាដោយចេតនាលើអនិតិជន ដោយសកម្មភាពចង និងទះកំភ្លៀងលើកុមារី អាយុ៦ឆ្នាំ ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា នគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឃុន វ៉ាន់ដា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះកើតហេតុ ដែលត្រូវជាអ៊ុស្រីកុមារីរងគ្រោះ។ មុនពេលកើតហេតុ ជនសង្ស័យបានហៅក្មួយចំនួន០៤នាក់ហូបបាយជុំគា្ននៅក្នុងនោះក៏មានក្មេងស្រីរងគ្រោះផងដែរ ។

ក្រោយពេលហូបបាយរួចជនសង្ស័យបានហៅជនរងគ្រោះមករៀន ប៉ុន្តែជនរងគ្រោះមិនមករៀនធើ្វឲ្យជនសង្ស័យខឹងទ្រាំមិនបានក៏ទាញដៃជនរងគ្រោះចេញពីផ្ទះមកឈនៅខាងមុខផ្ទះក្រៅរបងរួចជនសង្ស័យបានបិទទា្វររបងផ្ទះដើរចូលក្នុងផ្ទះចំណែកជនរងគ្រោះក៏បានស្រែកយំ និងយកដៃវាយទ្វាររបងផ្ទះធើ្វឲ្យជនសង្ស័យខឹងទ្រាំមិនបានក៏បើកទ្វាររបងផ្ទះយកក្រម៉ាដែលទុកនៅលើម៉ូតូយកមកធ្វើសកម្មភាពចងជើងចងដៃជនរងគ្រោះឲ្យដេកផ្កាប់មុខទៅនិងដី ហើយជីដូនជនរងគ្រោះចេញពីក្នុងផ្ទះមកអង្គុយពីលើជនរងគ្រោះជួយចងជើង រួចដើរចូលក្នុងផ្ទះវិញបិទទ្វាររបងផ្ទះចំណែក ជនរងគ្រោះនៅតែស្រែកយំធ្វើឲ្យជនជនសង្ស័យទ្រាំមិនបានបើកទា្វររបងផ្ទះចេញមកក្រៅទះកំភ្លៀងជនរងគ្រោះចំនួន០៣ដៃទៅលើផ្ទៃមុខ។ សកម្មភាពហិង្សានេះក៏ត្រូវបានអ្នកជិតខាងថតបាននិងចែកចាយតាមបណ្ដាញសង្គម ក្រោយទទួលបានដំណឹងនេះកម្លាំងសមត្ថច្ចកិខណ្ឌឫស្សីកែវ និងនគរបាលប៉ុស្តិ៍ទួលសង្កែ១ បានចេញជួយអន្តរាគម ដោយឃាត់ជនសង្ស័យអនុវត្តនិតិវិធី ។  

សូមបញ្ជាក់ថា ឈ្មោះ ឃុន សុខគីម ភេទស្រីអាយុ៣៦ឆាំ្នមុខរបរគ្រូពេទ្យ ត្រូវជាម្តាយជនរងគ្រោះ បានយកកូនចំនួន០៤នាក់នៅក្នុងនោះក៏មានជនរងគ្រោះម្នាក់ផងដែរ យកទៅឲ្យម្តាយបង្កើត និងបងស្រីដែលត្រូវជាជនសង្ស័យចិញ្ចឹមបីបាច់រៀនសូត្រ រយៈពេល០៤ឆ្នាំមកហើយ មុនឪពុកម្តាយលែងលះគ្នា៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm