មេរោគ​ COVID-19 បំប្លែង​ថ្មី Delta ក្លាយ​ជា​បញ្ហា​ធំ​ជាស​កល​

2021/06/19 12:33:20 pm        125

WHO៖ ប្រធាន​អ្នកវិទ្យាសាស្ត្រ​របស់​អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា មេរោគ​បំប្លែង​ថ្មី​ Delta ​នៃ​មេរោគ​កូ​រ៉ូ​ណា ដែល​ត្រូវ​បាន​កំណត់​ដំបូង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា បាន​ក្លាយ​ជា​មេរោគ​បំប្លែង​ថ្មី​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ជាស​កល​។​

​ចក្រភព​អង់គ្លេស​បាន​រាយការណ៍​ ការ​កើន​ឡើង​ការ​ឆ្លង​មេរោគ​បំប្លែង​ថ្មី​ Delta ខណៈ​មន្ត្រី​សុខាភិបាល​សាធារណៈ​កំពូល​របស់​អាល្លឺម៉ង់​បាន​ព្យាករណ៍​ថា​ វា​នឹង​ក្លាយ​ជា​មេរោគ​បំប្លែង​ថ្មី​លើស​លប់​លឿន​បំផុត ទោះបី​មានការ​កើន​ឡើង​អត្រា​នៃ​ការ​ចាក់​វ៉ាក់សាំង​ក៏ដោយ​។ វិមាន​ក្រឹម​ឡាំង​បាន​ដាក់​កំហុស​នៃការ​កើន​ឡើង​ករ​ណី​វីរុស ​Covid-19 ​លើ​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ឲ្យ​មាន​វ៉ាក់សាំង បន្ទាប់​ពី​កំណត់ត្រា​ឆ្លង​ថ្មី​ក្នុង​ទីក្រុង​មូស្គូ​ភាគច្រើន​ឆ្លង​វីរុស​បំប្លែង​ថ្មី​ Delta ដែល​បង្កើន​ការ​ព្រួយ​បារម្ភ​ចំពោះ​រលក​ទី​៣​។

មេរោគ​បំប្លែង​ថ្មី​ត្រូវ​បាន​លើកឡើង​មក​និយាយ​ដោយ​ក្រុមហ៊ុន CureVac ខណៈ​ក្រុម​ហ៊ុន​អាល្លឺម៉ង់​មួយ​នេះ​បាន​រាយការណ៍​ថា ​វ៉ាក់សាំង​របស់​ខ្លួន​បង្ហា​ញ​ប្រសិទ្ធភាព​ ៤៧% ក្នុង​ការ​ការពារ​វីរុស​បំប្លែង​នេះ​។ អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ​ប្រទេស​អាហ្វ្រិក​នៅតែ​ជា​តំបន់​មួយ​នៃ​ក្តី​បារម្ភ ខណៈ​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​មាន​ចំនួន​តិច​បំផុត ដូចជា​ករណី​ថ្មីៗ​នៅ​ប្រទេស​ណាំ​មី​ប៊ី សេ​រ៉ា​លី​អូន និងរ​វ៉ាន់ដា ដែល​បាន​កើន​ឡើង​ការ​ឆ្លង​ទ្វេដង​កាល​ពី​សប្ដាហ៍​មុន​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am