នគរបាលល្បាតតាមតំបន់សាធារណៈ ហើយការបង្រៀននៅសកលវិទ្យាល័យ ត្រូវលុបចោល បន្ទាប់ពីមានការបាញ់ប្រហារ

2023/12/23 03:23:02 am        414

នគរបាលរបស់សាធារណរដ្ឋឆែក បានរឹតបន្តឹងសន្តិសុខ ជុំវិញសាលារៀន និងអគារសាធារណៈផ្សេងទៀតនៅទូទាំងប្រទេស ហើយសាកលវិទ្យាល័យ Charles នៃទីក្រុង Prague បានលុបចោលការបង្រៀន និងព្រឹត្តិការណ៍ទាំងអស់ នៅថ្ងៃសុក្រ (ទី២២ ខែធ្នូ) នេះ បន្ទាប់ពីនិស្សិតម្នាក់ បានបាញ់សម្លាប់មនុស្ស ១៤ នាក់ នៅឯអគារសាកលវិទ្យាល័យមួយ កាលពីថ្ងៃព្រសហស្បតិ៍ (ទី២១ ខែធ្នូ)។

ការបាញ់ប្រហារនេះ គឺជាព្រឹត្តិការណ៍ដ៏អាក្រក់បំផុតមិនធ្លាប់មាន នៅក្នុងប្រទេសអឺរ៉ុបកណ្តាលមួយនេះ ដែលប្រជាជនភាគច្រើនកាន់កាប់កាំភ្លើង ដោយខ្លះជាប្រភេទកាំភ្លើងប្រកួតកីឡា ឬកាំភ្លើងបាញ់សត្វ ប៉ុន្តែការបាញ់ប្រហារច្រើនគ្រាប់បែបនេះ គឺកម្រណាស់។

ប្រជាជនកំពុងអុជទៀននៅខាងក្រៅទីស្នាក់ការកណ្តាលនៃសាកលវិទ្យាល័យ តាំងពីល្ងាចថ្ងៃទី២១ ខែធ្នូ ហើយថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យនានា គ្រោងនឹងទៅគោរពនៅទីនោះ នាព្រឹកថ្ងៃទី២២ ខែធ្នូនេះ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Vit Rakusan បាននិយាយតាមវិទ្យុផ្សាយសំឡេងឆែកថា ជនរងគ្រោះ ១៣នាក់ ក្នុងចំណោម ១៤នាក់ ត្រូវបានកំណត់អត្តសញ្ញាណ។ ក្រសួងបាននិយាយថា មានពលរដ្ឋអារ៉ាប់រួម២នាក់ និងជនជាតិហូឡង់ម្នាក់ ក្នុងចំណោមអ្នករងរបួស។

អាជ្ញាធរមិនបានផ្តល់ព័ត៌មានថ្មីអំពីស្ថានភាពអ្នករបួស ក្នុងការវាយប្រហារនោះទេ។ នគរបាលបាននិយាយថា ខ្មាន់កាំភ្លើងអាយុ ២៤ឆ្នាំ បានស្លាប់ កាលពីថ្ងៃទី២១ ខែធ្នូ នៅឯអគារសាកលវិទ្យាល័យ ដោយប្រហែលជាបន្ទាប់ពីសម្លាប់ខ្លួនឯង ឬដោយត្រូវគ្រាប់កាំភ្លើងរបស់នគរបាល៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm