ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាមទារឲ្យមានការដឹកជញ្ជូនជំនួយនៅហ្គាហ្សា ក្នុងទ្រង់ទ្រាយធំ

2023/12/23 04:54:09 pm        440

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្របានអនុម័តសេចក្តីសម្រេច ដែល​ខកខាន​ច្រើន​លើក ទាមទារឱ្យភាគីទាំងអស់នៅក្នុងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស​អនុញ្ញាត​ឱ្យមានការដឹកជញ្ជូន ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងគ្មាន​ការ​រារាំង​ក្នុង​ទ្រង់​ទ្រាយ​ធំ។ បន្ទាប់ពីការពន្យារពេលជាច្រើនថ្ងៃ សេចក្តីសម្រេច បានអំពាវនាវឱ្យបង្កើត លក្ខ​ខណ្ឌ​សម្រាប់​ការ​បញ្ឈប់​អរិភាពដោយនិរន្តរភាព ប៉ុន្តែមិនបានអំពាវនាវឱ្យបញ្ចប់ការប្រយុទ្ធភ្លាមៗនោះទេ។ រុស្ស៊ី និងសហរដ្ឋអាមេរិក ដែលប្រទេសទាំងពីរបោះឆ្នោតវ៉េតូចំពោះវិធានការនេះ ខណៈ​ជា​សមាជិក​អចិន្ត្រៃយ៍ នៃ​ក្រុមប្រឹក្សា បានអនុប្បវាទ មានន័យថា វាត្រូវបានអនុម័ត​ដោយ​សំឡេង​គាំទ្រ​ចំនួ​នតែ ១៣ សំឡេង។

ទោះជាយ៉ាងណា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី Linda Thomas-Greenfield បាន​ចាត់ទុកសេចក្តីសម្រេចនេះថាជាជំហានឆ្ពោះទៅមុខដ៏រឹងមាំ។ លោកស្រី និយាយថា ក្រុម​ប្រឹក្សា​នេះ​បាន​ផ្តល់ពន្លឺនៃក្តីសង្ឃឹមក្នុងចំណោមសមុទ្រមួយនៃទុក្ខលំបាក។ ប្រមុខអង្គ​ការ​សហ​ប្រជាជាតិ​ លោក Antonio Guterres បាននិយាយបន្ទាប់ពីការបោះឆ្នោតថា ការវាយ​លុក​របស់​អ៊ី​ស្រាអែល​ គឺជា «បញ្ហាពិត» ហើយប្រទេសនេះ​កំពុង​បង្កើត​ឧបសគ្គដ៏​ធំ​ចំពោះ​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្ស​ធម៌ ខណៈលោកបានរំលឹក​ឡើង​វិញ​នូវ​ការ​អំពាវ​នាវ​របស់​លោក​ឱ្យ​មាន​បទ​ឈប់​បាញ់​មនុស្ស​ធម៌បន្ទាន់។

ក្រុមសកម្ម​ប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បាននិយាយថា សេចក្តីសម្រេចនេះគឺ «មិនគ្រប់​គ្រាន់​នោះ​ទេ​» ហើយ «មិនបានឆ្លើយតបទៅនឹងស្ថានភាពដ៏មហន្តរាយ ដែល​បង្កើត​ឡើង​ដោយ​អ៊ីស្រាអែល។

ឯកអគ្គរដ្ឋ​ទូតប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិ លោក Riyad Mansour បាននិយាយថា ការប្រើប្រាស់ជំនួយមនុស្សធម៌ ជាវិធីសាស្រ្តនៃសង្គ្រាមត្រូវដែលត្រូវតែបញ្ចប់នៅពេលនេះ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        50
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        48
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm