ក្រុមបាតុកររាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីសាណា របស់ប្រទេសយ៉េម៉ែន កាលពីថ្ងៃសុក្រ ក្នុងសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា ក្នុងពេលមានការបន្តវាយលុករបស់អ៊ីស្រាអែល លើតំបន់ហ៊ុមព័ទ្ធ។ ក្រុមអ្នកតវ៉ា បានប្រមូលផ្តុំគ្នានៅទីលាន Sabeen ភាគខាងត្បូងទីក្រុងសាណា(Sanaa) ដោយគ្រវីទង់ជាតិប៉ាឡេស្ទីន និងស្រែកពាក្យផ្សេងៗ។

ការតវ៉ានេះ ត្រូវបានរៀបចំឡើងដោយចលនាក្រុមហ៊ួទី (Houthi) ជាសម្ព័ន្ធមិត្តអ៊ីរ៉ង់ ដែលគ្រប់គ្រងភាគច្រើននៅភាគពាយ័ព្យប្រទេសយេម៉ែន រួមទាំងរដ្ឋធានីសាណា ចាប់តាំងពីចុងឆ្នាំ ២០១៤មក។
ស្ថានការណ៍មនុស្សធម៌នៅតំបន់ហ្កាហ្សា កាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស ចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំ កាលពីថ្ងៃទី០៧ ខែតុលា ដោយការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លា និងការវាយលុកជើងគោកដោយបង្កការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយដល់តំបន់ហ៊ុមព័ទ្ធនេះចាប់តាំងពីពេលនោះមក ដើម្បីឆ្លើយតបទៅនឹងការតក់ស្លុតដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ប្រទេសអ៊ីស្រាអែល ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលកំពុងកាន់អំណាចនៅហ្កាហ្សា៕
