នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលប្រទេសហូឡង់ បានសម្រេចរៀបចំយន្តហោះចម្បាំង F-16 ចំនួន ១៨ គ្រឿងលើកដំបូង សម្រាប់ការដឹកជញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។
លោក Rutte បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញ X ថា ការផ្តល់យន្តហោះ F-16 គឺជាសមាភាពសំខាន់បំផុតមួយនៃកិច្ចព្រមព្រៀងដែលបានធ្វើឡើងលើការគាំទ្រផ្នែកយោធាសម្រាប់ប្រទេសអ៊ុយក្រែន។
យន្តហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិកដំបូងគេ ដែលប្រទេសហូឡង់បានផ្តល់ជំនួយដល់ប្រទេសអ៊ុយក្រែន បានមកដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលប្រទេសរ៉ូម៉ានី សម្រាប់អ្នកបើកយន្តហោះអ៊ុយក្រែន កាលពីខែវិច្ឆិកាឆ្នាំមុន។

ប្រទេសដាណឺម៉ាក ន័រវែស និងប្រទេសបែលហ្សិក ក៏បានប្រកាសថានឹងផ្តល់យន្តហោះ F-16 ដល់អ៊ុយក្រែនផងដែរ។
ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា ការផ្តោតអារម្មណ៍ជាអតិបរមា គឺចាំបាច់ ដើម្បីការពារប្រទេសនៅគ្រប់តំបន់ ដែលជោគវាសនារបស់អ៊ុយក្រែន កំពុងត្រូវបានសម្រេច។ លោកនិយាយថា នេះគឺជាពេលវេលាសម្រាប់ការផ្តោតការយកចិត្តទុកដាក់ និងការងារ «ដើម្បីឲ្យយើងអាចបន្ធូរបន្ថយភាពតានតឹងបាន។ លោកZelenskyy និយាយថា «ការយកចិត្តទុកដាក់ជាអតិបរមាចំពោះការការពារសម្រាប់ជាប្រយោជន៍របស់រដ្ឋ ហើយថាមពលអតិបរមា នឹងឲ្យអ៊ុយក្រែន អាចសម្រេចបាននូវគោលដៅរបស់ខ្លួន»៕
