លោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី ( Volodymyr Zelenskyy) បានជួបជាមួយរដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radosław Sikorski ដែលកំពុងបំពេញទស្សនកិច្ចលើកដំបូងទៅកាន់ទីក្រុងគីវ ក្នុងតួនាទីនេះ។
លោកហ្សេឡិនស្គី បានបញ្ជាក់ពីសារៈសំខាន់នៃដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសប៉ូឡូញ ដែលទើបតែងតាំងថ្មី ទៅកាន់ប្រទេសអ៊ុយក្រែន។
លោកបានសម្តែងការដឹងគុណចំពោះការគាំទ្រយ៉ាងសំខាន់របស់ប៉ូឡូញសម្រាប់អ៊ុយក្រែន ក្នុងការទប់ទល់នឹងការឈ្លានពានដ៏ពេញទំហឹងរបស់រុស្សី និងផ្តល់ជម្រកដល់ពលរដ្ឋអ៊ុយក្រែន ដែលភៀសខ្លួនពីអរិភាពនេះ។
យោងតាមការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី និងលោក Sikorski បានព្រមព្រៀងគ្នាថា «ទំនាក់ទំនងទ្វេភាគី គួរតែស្វែងរកកម្លាំងរុញថ្មី ហើយការព្រួយបារម្ភគ្រប់ផ្នែកទាំងអស់ គួរតែត្រូវបានដោះស្រាយ ដោយការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក»៕
