ប្រទេសអាល្លឺម៉ង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ដើម្បីដាក់ពង្រាយទាហានអាល្លឺម៉ង់ ៤.៨០០នាក់ជាអចិន្ត្រៃយ៍ ក្នុងប្រទេសលីទុយអានី ក្រោយពីការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ ប្រទេសនេះ នឹងក្លាយជាមូលដ្ឋានយោធាអាល្លឺម៉ង់ដំបូងគេ នៅបរទេស ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ ត្រូវបានបញ្ចប់។

របាយការណ៍របស់សារព័ត៌មាន Bloomberg ផ្អែកលើឯកសារលេចធ្លាយបង្ហាញថា មានឧប្បត្តិហេតុសុវត្ថិភាព នៅរោងចក្រថាមពលនុយក្លេអ៊ែរ ដែលសាងសង់ដោយរុស្ស៊ីនៅប្រទេសបេឡារុស ក្នុងខែកុម្ភៈឆ្នាំ ២០២២។
កញ្ចប់ទណ្ឌកម្មទី១២របស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ី រួមមានវិធានការកំណត់គោលដៅយោធា និងមន្ត្រីរដ្ឋាភិបាលបេឡារុសចំនួន១២នាក់ ដែលពាក់ព័ន្ធនឹងសង្គ្រាមពេញលេញរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។
នៅឆ្នាំ ២០២៣ ប្រទេសបេឡារុស បានចាប់អ្នកសារព័ត៌មាន ចំនួន៣៩នាក់ដាក់ពន្ធនាគារ ដែលជាចំនួនច្រើនបំផុតទីបី នៅទូទាំងពិភពលោក នេះបើយោងតាមអ្នកសារព័ត៌មានគ្មានព្រំដែន៕
