[UPDATE] ជនសង្ស័យបើករថយន្ត Jeep បុកមនុស្សស្លាប់នៅខណ្ឌទួលគោក នឹងត្រូវបញ្ចូនទៅតុលាការនៅថ្ងៃស្អែក

2023/12/23 05:46:49 pm        2.8 K

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ BTV នាល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ ឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តម៉ាក Jeep ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់នៅខណ្ឌទួលគោក ជនសង្ស័យ គឺ​នឹង​ត្រូវ​បញ្ចូន​ទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ធ្នូ ស្អែកនេះ ដើម្បីបន្តនីតិវិធីច្បាប់ ។

លោកវរសេនីយ៍ឯក បានបន្តឱ្យដឹងថា ៖ ជនបើករថយន្តបង្កឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ត្រូវ​បាន​អាណាព្យាបាល​នាំខ្លួនចូលមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាវេលាម៉ោង ១១​ព្រឹក​ថ្ងៃ​ទី២៣ធ្នូនេះ ដោយក្នុងនោះ គឺមានវត្តមានលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង​នគរបាល​ជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាអ្នកដឹកនាំក្រុម​មន្ត្រី​ការិយាល័យ​ជំនាញ ដើម្បីធ្វើការសាកសួរនាំដោយផ្ទាល់តាមនីតិវិធី ។

គួររំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍​ខាងលើនេះបានកើតឡើងកា​លពីវេលាម៉ោង១១ និង៤០នាទី​យប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅផ្លូវបំបែកជាបួនលេខ៣១៧ កែងជាមួយ​ផ្លូវលេខ​៥៦៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូឃ្លីក ពណ៌ស ពាក់​ផ្លាកលេខ ភ្នំពេញ1DF-5396 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៦៦ ក្នុងទិសដៅ​ពី​លិច​ទៅកើ​ត ចំណែករថយន្តម៉ាក Jeep Gladiator ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CB-9963 បាន​បើកបរ​ក្នុង​ល្បឿនលឿនតាមបណ្តោយផ្លូវលេខ៣១៧ ទិសដៅពីជើងទៅត្បូង។ លុះមក​ដល់​ចំណុច​កើត​ហេតុ ភាគីខាងម៉ូតូបានបើកឆ្លងផ្លូវបំបែក ស្របពេលនោះ​រថយន្ត​បើក​លឿន​បោះ​ពួយ​ទៅ​បុក​ម៉ូតូ​ពេញទំហឹង បណ្តាលឱ្យអ្នកបើកម៉ូតូ ខ្ទាតចេញពីម៉ូតូបែកក្បាលស្លាប់ ចំណែក​រថយន្ត​នៅ​មាន​ល្បឿនបា​នអូសម៉ូតូរបស់ជនរងគ្រោះជាប់ខាងក្រោមរថយន្ត ទើបអ្នកបើកទុក​រថយន្ត​ចោលហើយគេចខ្លួនបាត់៕ អត្ថបទ៖ លីហេង

អត្ថបទដែលទាក់ទង

អតីតពលករត្រឡប់មកពីថៃ នៅខេត្តបន្ទាយមានជ័យ អរគុណរាជរដ្ឋាភិបាល និងក្រសួងការងារ ដែលនាំយកឱកាសការងារដល់ផ្ទះពួកគាត់
2025/11/23 05:35:29 pm        1
សមត្ថកិច្ចចម្រុះខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ២៨នាក់ ពាក់ព័ន្ធការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា
2025/11/23 05:02:36 pm        1
ស.ស.យ.ក ចូលរួមយ៉ាងសកម្មជាមួយ NEA ក្នុងការចែករំលែកព័ត៌មាន និងផ្សព្វផ្សាយ​ឱកាស​ការងារ​ដល់បងប្អូនអតីតពលករមកពីថៃ និងអ្នកស្វែងរកការងារធ្វើ នៅតាមមូលដ្ឋានឃុំ-សង្កាត់​នីមួយៗ
2025/11/23 04:55:58 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតពលករត្រឡប់មកពីថៃ នៅខេត្តបន្ទាយមានជ័យ អរគុណរាជរដ្ឋាភិបាល និងក្រសួងការងារ ដែលនាំយកឱកាសការងារដល់ផ្ទះពួកគាត់

2025/11/23 05:35:29 pm
​សមត្ថកិច្ចចម្រុះខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ២៨នាក់ ពាក់ព័ន្ធការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា
2025/11/23 05:02:36 pm
​ស.ស.យ.ក ចូលរួមយ៉ាងសកម្មជាមួយ NEA ក្នុងការចែករំលែកព័ត៌មាន និងផ្សព្វផ្សាយ​ឱកាស​ការងារ​ដល់បងប្អូនអតីតពលករមកពីថៃ និងអ្នកស្វែងរកការងារធ្វើ នៅតាមមូលដ្ឋានឃុំ-សង្កាត់​នីមួយៗ
2025/11/23 04:55:58 pm
​កាកបាទក្រហមកម្ពុជារៀបចំកម្មវិធីបរិច្ចាគឈាមក្រោមប្រធានបទ «បរិច្ចាគឈាម ផ្តល់ក្តីសង្ឃឹម កសាងសន្តិភាព» ខណៈទទួលបានឈាមចំនួន ១៦០ប្លោក
2025/11/23 04:47:26 pm
​រដ្ឋបាលខេត្តកំពង់ចាម៖ ឃាតកម្មដុតផ្ទះ និងអារ.កសម្លាប់ បណ្តាលឲ្យមនុស្ស ៩នាក់ស្លាប់ ខណៈជន​សង្ស័យ​ជាឃាតក​ត្រូវ​ជាប្តីរបស់ជនរងគ្រោះម្នាក់
2025/11/23 04:39:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/21 10:08:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/23 12:36:25 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/22 08:12:38 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am