អគ្គិភ័យឆេះអគារ City of Sky បានរលត់ទាំងស្រុងហើយ

2023/12/24 01:09:59 am        1.4 K

ភ្នំពេញ៖ គិតត្រឹមល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃទីបួន ​នៃរង្វង់​ប្រតិបត្តិការ​អន្តរាគមន៍​លើ​ករណី​ឆេះ​អគារ City of Sky ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានកងកម្លាំង​ចម្រុះ​គ្រប់គ្រង​បាន​ទាំង​ស្រុង ១០០ភាគរយ។

តាមរយៈរង្វង់ប្រតិបត្តិការដឹកនាំ និងសម្របសម្រួលរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេស​រដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការ​ជា​មួយ​គណៈ​បញ្ជាការ​រដ្ឋបាលរាជធានីភ្នំពេញ និងការចូលរួមពីនាយកដ្ឋានពន្លត់អគ្គិភ័យ អគ្គស្នងការ​នគរបាល​ជាតិ និងបណ្តាកងរុករក និងសង្គ្រោះរបស់កងពលតូចលេខ៧០ និងបញ្ជា​ការដ្ឋាន​ទ័ព​ពិសេស ​បានធ្វើការអន្តរាគមន៍រួមគ្នារយៈពេល៤ថ្ងៃ ក្នុងអគ្គិភ័យដែលបានឆេះកម្ពស់៥ជាន់។

ក្រោយរង្វង់ប្រតិបត្តិបិទបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អាជ្ញាធរ និង​កង​កម្លាំង​ចម្រុះ​ទាំងអស់ដែ​លបា​ន​ខិតខំ​ប្រឹង​ប្រែង​សហការ​បាន​យ៉ា​ង​ល្អ​រហូត​ឈាន​​មក​ដល់​ការ​គ្រប់​គ្រង​ស្ថានការណ៍ទាំងស្រុង នៃអគ្គិភ័យដែលមានរយៈពេលច្រើនថ្ងៃកន្លងមក។



ឯកឧត្តមទេសរដ្ឋមន្រ្តី ថ្លែងថា រង្វង់ប្រតិបត្តិការ​ចំពោះ​ករណី​អគ្គិភ័យ​លើក​នេះ​ជា​បទ​ពិសោធន៍​ថ្មី​ទៀត​របស់​អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងទាំងអស់ ក្នុងការរៀនសូត្រ​ពី​ការ​អនុវត្ត​ជាក់​ស្តែង​ក្នុង​ស្ថានភាព​អគារ​ដែលមានភាពស្មុគស្មាញ និងលំបាកដល់ក្រុមពន្លត់។

ឯកឧត្តមទេសរដ្ឋមន្រ្តី ថ្លែងថា ប្រតិបត្តិការនេះជួបបញ្ហាស្មុគស្មាញ ដោយ​សារ​តែសំណង់​អគារ​មាន​បន្ទះ​ដែក និងបន្ទះអ៊ីសូឡង់យ៉ាងច្រើន។

សូមជម្រាបថា ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ បានចំណាយពេល៨០ម៉ោង នឹង​ប្រើ​ប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ ៥០គ្រឿង ស្នើនឹងឡានទឹកប្រើប្រាស់ចំនួន៣៥០០ជើង និងកម្លាំងសរុប​រួម​ជាង​៤០០​នាក់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm