CamGAP បាន​កំពុង​ចូលរួម​លើកកម្ពស់​កសិផល សម្រាប់​បម្រើ​ទីផ្សារ​នាំចេញ

2021/06/19 09:40:33 pm        432

ភ្នំពេញ ៖ ការអនុវត្ត​កសិកម្ម​ល្អ​កម្ពុជា CamGAP បាន​កំពុង​ចូលរួម​លើកកម្ពស់​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ​នៅក្នុង​ស្រុក ​ថែមទាំង​បាន​កំពុង​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​លើកកម្ពស់​ការ​នាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ ​ក្នុងនោះ​ការចុះបញ្ជី CamGAP ​បាន​ក្លាយ​ជា​យន្តការ​បច្ចេកទេស​ដ៏​សំខាន់​ ដើម្បី​ធានា​នូវ​ការ​គោរព​ប្រតិបត្តិ​បាន​យ៉ាង​ខ្ជាប់ខ្ជួន ​ត្រឹមត្រូវច្បាស់លាស់ តាម​និយាម​សុវត្ថិភាព​ចំណីអាហារ ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង​នេសាទ​ បានលើកឡើងលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ជា​ផ្លូវការ​របស់​ឯកឧត្តម ស្តីពី​ប្រព័ន្ធ QR Code ភ្ជាប់​ជាមួយ​ស្លាក​សញ្ញា​សម្គាល់​ការអនុវត្ត​កសិកម្ម​ល្អ​កម្ពុជា​ (CamGAP) នៅ​ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២១ នេះ​ថា ដោយសារ​ប្រទេសជាតិ​មាន​សុខ​សន្តិភាព កំណើនប្រជាជន ព្រម​គ្នា​នឹង​កំណើន​សេដ្ឋកិច្ច​ក្នុង​រយៈពេល​កន្លងមក ​ធ្វើ​ឲ្យ​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ល្អប្រសើរ​ ដែលជា​ហេតុ​ឈាន​ទៅ​ធ្វើការ​កែប្រែ​ទម្លាប់​នៃ​ការ​បរិភោគ​បន្លែ ផ្លែឈើ ត្រី សាច់ ដោយ​ផ្តោត​ភ្ជង់​ជា​សំខាន់​លើ​គុណភាព ​និង​សុវត្ថិភាព​ជា​ចម្បង ស្រប​ពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​អំពាវនាវ ​ឱ្យ​ប្រជាពលរដ្ឋ​ខិតខំ​ធ្វើ​ការដាំដុះ ​ជំរុញ​ការផលិត​រួមមាន​ការ​ចិញ្ចឹម​ជ្រូក មាន់ ទា ត្រី និង​ដាំ​បន្លែ ដើម្បី​ផ្គត់ផ្គង់​ឲ្យ​តម្រូវការ​ក្នុងស្រុក ។

ពាក់ព័ន្ធ CamGAP ត្រូវបាន​ក្រុមការងារ​ជំនាញ​អាស៊ាន​វាយ​តម្លៃថា បាន​អនុលោម​ពេញលេញ​តាម​វិធាន​នៃ​ការអនុវត្ត​កសិកម្ម​ល្អ​អាស៊ាន ​ដែលជា​ស្តង់ដារ​ស្ម័គ្រចិត្ត​មួយ ត្រូវ​បាន​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន អនុម័ត​ឱ្យ​ប្រើ​ប្រាស់​ដើម្បី​លើកកម្ពស់​គុណភាព ​សុវត្ថិភាព និង​ភាព​ប្រកួតប្រជែង​នៃ​ផលិតផល​កសិកម្ម​។ បច្ចុប្បន្ននេះ​ ការជំរុញ​ការអនុវត្ត CamGAP មិន​ត្រឹមតែ​បាន​និងកំពុង​ចូលរួម​លើកកម្ពស់​គុណភាព ​និង​សុវត្ថិភាព​ចំណីអាហារ នៅក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បាន​និងកំពុង​ចូលរួម​យ៉ាងសកម្ម ក្នុង​ការ​លើកកម្ពស់​កា​រ​នាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ផងដែរ​។

ដោយឡែក​ការចុះបញ្ជី​វិញ​, ការចុះបញ្ជី​កសិដ្ឋាន​អនុវត្តតាម CamGAP បាន​ក្លាយ​ជា​យន្តការ​បច្ចេកទេស​ដ៏​សំខាន់​មួយ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​គោរព​ប្រតិបត្តិ​បាន​យ៉ាង​ខ្ជាប់ខ្ជួន ត្រឹមត្រូវ ច្បាស់លាស់ ​តាម​និយាម​សុវត្ថិភាព​ចំណីអាហារ ​ចំពោះ​ប្រទេស​នាំចូល​កសិផល​សំខាន់ៗ​របស់​កម្ពុជា​។ ជាក់​ស្តែង​សម្រាប់​ផលិតកម្ម​ស្វាយ​ និង​ចេកអំបូង​លឿង ការ​ជំរុញ ​និង​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ឯកជន សហគមន៍ និង​ម្ចាស់​ចម្ការ​ ចុះបញ្ជី​កសិដ្ឋាន​អនុវត្តតាម ​CamGAP សំខាន់​គឺ​ជួយ​ឲ្យ​ការ​ចរចារ​រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ជាមួយ​ភាគី​ចិន ​និង​ភាគី​កូរ៉េ អំពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​។

ចំណែក​ការប្រើប្រាស់​ប្រព័ន្ធ QR Code នឹង​អាច​ជួយ​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​កំណត់​បាន​នូវ​ផលិតផល ដែល​ទទួល​បាន​ការពិនិត្យ និង​បញ្ជាក់​ត្រឹមត្រូវ ការ​ក្លែងបន្លំ​រូប​សញ្ញា​ ព្រមទាំង​ផ្តល់​នូវ​សុក្រឹតភាព តម្លាភាព និង​បង្កើន​ភាព​ជឿជាក់​លើ​ផលិតផល ​ដែលមាន​បិទ​រូប​សញ្ញា​ជាតិ CamGAP ។ម្យ៉ាងវិញទៀត តាមរយៈ​ប្រព័ន្ធ QR Code នេះ​អ្នក​បរិភោគ អាច​ដឹង​ពី​ប្រភព​កសិផល​ច្បាស់លាស់ កសិករ​ដាំ​ដុះ ​និង​ទីតាំង​ចម្ការ​ជាដើម​។

សូម​បញ្ជាក់​បន្ថែម​ថា កសិផល​ចេញពី​ចំការ ឬ​ពី​កសិដ្ឋាន​ដែល​ទទួល​បាន​ការចុះបញ្ជី​ជា​ចំការ ឬ​កសិដ្ឋាន​ការអនុវត្ត​តាម ​CamGAP ​គឺមាន​ស្លាក​សញ្ញា​ CamGAP និង QR code បិទ​លើ​ផលិតផល​នោះ​៕

​អត្ថបទ​៖ សុន រ៉ា​ឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm