អាមេរិក ៖ ចំនួនជនអន្តោប្រវេសន៍ដ៏ច្រើនសន្ធឹកសន្ធាប់ បន្តឆ្លងកាត់ព្រំដែនសហរដ្ឋអាមរិក-ម៉ិកស៊ិក សម្រុកចូលទៅក្នុងរដ្ឋ Texas ស្របពេលដែលវិស្សមកាលរដូវកាលបុណ្យណូអែល បានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ម្សិលមិញ ។
រូបភាពវីដេអូឃ្លីបឃើញជនអន្តោប្រវេសន៍រាប់រយនាក់ឆ្លងកាត់របងបន្លាលួសនៅទន្លេ Rio Grande ភាគីខាងសហរដ្ឋអាមេរិក ហើយបន្ទាប់មកត្រូវបានឃាត់ខ្លួនដោយទាហានឆ្មាំជាតិសហរដ្ឋអាមេរិក ។ ក្មេងស្រី Ingrid Isabel មកពីហុងឌូរ៉ាស់ ត្រូវបានគេមើលឃើញស្លៀកពាក់ពណ៌ក្រហម ដើរតាមច្រាំងទន្លេ ហើយនិងដើរទៅកាន់ក្រុមជនអន្តោប្រវេសន៍ដែលត្រូវបានគេឃាត់ខ្លួន ។
ប្រធានាធិបតីម៉ិកស៊ិកលោក Andres Manuel Lopez Obrador បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលរបស់លោកនឹងពង្រឹងវិធានការទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ ។
អនុសាសន៍របស់លោក Lopez Obrador បានកើតមាន រយៈពេល១ថ្ងៃក្រោយលោកនិយាយជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden អំឡុងកិច្ចពិភាក្សាមួយដែលមេដឹកនាំទាំង ២ ឯកភាពថា ការពង្រឹងវិធានការត្រូវការជាចំាបាច់នៅតាមតំបន់ព្រំដែនប្រទេសទាំង ២ ខណៈដែលលំហូរជនអន្តោប្រវេសន៍ ធ្វើឲ្យអាក់ខានដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ៕

