ឥណ្ឌា ៖ លោកតាសាន់តាក្លូស បាននាំភាពសប្បាយរីករាយ និងអំណោយជាស្កគ្រាប់សូកូឡាដល់ក្មេងៗដែលមានជំងឺនៅមន្ទីរពេទ្យក្នុងទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា ។
នៅមន្ទីរពេទ្យ Wadia ក្មេងៗដែលមានជំងឺមហារីក បេះដូង សរសៃប្រសាទ ហើយនិងក្មេងៗដែលមានជំងឺទូទៅ បានចូលរួមសប្បាយរីករាយជាមួយលោកតាសាន់តាក្លូស ដោយពួកគេនាំគ្នារាំលេង និងចាប់ពពុះ ។
អ្នកស្រី Nidhi Naik គឺជាម្តាយមួយរូបនិយាយថា វាបាននាំស្នាមញញឹមដល់ក្មេងៗ ។
នេះគឺជាឆ្នាំទី ១០ហើយដែលលោកតាសាន់តាក្លូស ធ្វើដំណើរមកកាន់ទីក្រុងម៉ុមបៃ ដើម្បីប្រារព្ធពិធីបុណ្យណូអែលដល់ក្មេងៗ ៕

