អុីស្រាអែល ៖ ក្រុមបាតុករបន្តអំពាវនាវឲ្យរដ្ឋាភិបាលអ៊ីស្រាអែល ធ្វើឲ្យមានការដោះលែងចំណាប់ថ្នូរមកវិញ អំឡុងបាតុកម្មរបស់ពួកគេនៅលើទីលានចតុរង្គ Hostages ស្ថិតក្នុងទីក្រុងតែល អាវីវ ។
ក្នុងពេលតែមួយនោះដែរ បាតុករមួយក្រុមទៀត នាំគ្នាដង្ហែក្បួនប្រឆាំងនឹងរដ្ឋាភិបាលអ៊ីស្រាអែល នៅលើទីលានចតុរង្គ Habima ស្ថិតក្នុងទីក្រុងមួយនេះផងដែរ ។
បាតុកម្មទាំង ២ បានដង្ហែក្បួនមិនឆ្ងាយពីគ្នានោះទេ ហើយក្រុមបាតុករជាច្រើន បាននាំគ្នាដង្ហែក្បួនរួមគ្នាតែម្តង ពេលដែលពួកគេបង្ហាញអារម្មណ៍ឈឺចាប់ស្រដៀងគ្នា ។
នាង Alonaគឺជាបាតុករមួយរូបនៅលើទីលានចតុរង្គ Hostages និងជាអ្នកស្រុករស់នៅក្នុងទីក្រុងតែល អាវីវ និយាយថា ពួកយើងយល់ពីអារម្មណ៍ឈឺចាប់របស់ចំណាប់ថ្នូរ ហើយពួកយើងចង់ឲ្យពួកគេវិលត្រឡប់មកផ្ទះវិញ ។
នាងបន្តទៀតថា ពួកយើងស្ថិតក្នុងស្ថានភាពតានតឹងនៅក្នុងប្រទេសអ៊ីស្រាអែល តែពួកយើងចង់ឲ្យពួកគេវិលត្រឡប់មកផ្ទះវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ៕

