គ្រោះរញ្ជួយដីនៅចិន ដែលបានសម្លាប់មនុស្សជិត ១៥០នាក់ បណ្តាលឱ្យមានការខាតបង់រាប់លានដុល្លារ

2023/12/24 11:14:27 pm        97

ចិន ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីថ្ងៃសៅរ៍ (២៣ ធ្នូ) ថាគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាដែលបានវាយប្រហារភាគពាយ័ព្យប្រទេសចិន ក្នុងសប្តាហ៍នេះ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៨នាក់ បានបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ច ដែលប៉ាន់ស្មានថាមានតម្លៃរាប់សិបលានដុល្លារនៅក្នុងឧស្សាហកម្មកសិកម្ម និងនេសាទ។

ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា ក្រុមមន្ត្រីនៅខេត្តកាន់ស៊ូ (Gansu) បានធ្វើការវាយតម្លៃបឋមដែលបង្ហាញថា ឧស្សាហកម្មកសិកម្ម និងនេសាទរបស់ខេត្តនេះបានបាត់បង់ចំនួន ៥៣២លានយ័ន ពោលគឺប្រហែលនឹង ៧៤,៦លានដុល្លារអាមេរិក។

របាយការណ៍បាននិយាយថា ក្រុមអាជ្ញាធរកំពុងពិចារណាលើការប្រើប្រាស់ល្អបំផុតនៃមូលនិធិសង្គ្រោះ ដោយបានបង្កើតឡើងប៉ុន្មានថ្ងៃមុន ដើម្បីឲ្យវិស័យកសិកម្មចាប់ផ្តើមផលិតកម្មឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ 

ទូរទស្សន៍ CCTV បាននិយាយថា មនុស្ស ១១៧នាក់ ត្រូវបានសម្លាប់នៅក្នុងខេត្តកាន់ស៊ូ និងមនុស្ស ៣១នាក់ ផ្សេងទៀតបានស្លាប់នៅក្នុងខេត្តឈីងហៃ (Qinghai) ដែលនៅជិតខានោះង ខណៈដែលមនុស្ស ៣នាក់នៅតែបាត់ខ្លួន។ មនុស្សជិត ១.០០០នាក់បានរងរបួស និងលំនៅឋានជាង ១៤.០០០ខ្នងត្រូវបានបំផ្លាញ។

គ្រោះរញ្ជួយដីភាគច្រើនរបស់ប្រទេសចិន បានវាយប្រហារនៅតំបន់ភាគខាងលិចនៃប្រទេស រួមមានខេត្ត កាន់ស៊ូ ខេត្តឈីងហៃ ខេត្តស៊ីឈួន (Sichuan) និងខេត្តយ៉ុនណាន (Yunnan) ព្រមទាំងតំបន់ស៊ីនជាំង (Xinjiang) និងតំបន់ទីបេ ផងដែរ។ គ្រោះរញ្ជួយដីចុងក្រោយនេះ គឺជាគ្រោះរញ្ជួយដីដ៏មហន្តរាយបំផុតនៅក្នុងប្រទេសចិនក្នុងរយៈពេលប្រាំបួនឆ្នាំមកនេះ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        1
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        8
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm