លោក Netanyahu ប្ដេជ្ញាប្រយុទ្ធក្នុងតំបន់ហ្កាហ្សា ខណៈក្រុមអ៊ីស្លាមជីហាដ ចូលរួមការចរចានៅអេហ្ស៊ីប

2023/12/25 04:37:24 pm        153

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាកាលពីថ្ងៃអាទិត្យ ទី២៤ ខែធ្នូថានឹងប្រយុទ្ធកាន់តែសន្ធាប់ខ្លាំងជាងមុនចូលទៅកាន់តំបន់ហ្កាហ្សា បន្ទាប់​ពីក​ង​ទ័ព​របស់​លោក​បាន​រងការ រងការខាតបង់ធ្ងន់ធ្ងរបំផុតនៃសង្គ្រាមថ្មើរជើង ស្រប​ពេល​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​ជីហាដ បានចូលរួមកិច្ចពិភាក្សានៅទីក្រុងគែរ(Cairo)ប្រទេសអេហ្ស៊ីប ជា​សញ្ញា​មួយ​ផ្នែក​ការ​ទូត​នៅ​តែមានជីវិត។  

ការមកដល់នៃគណៈប្រតិភូនៅទីក្រុងគែរ ដែលដឹកនាំដោយមេដឹកនាំនិរទេសអ៊ីស្លាមជីហាដ លោក ហ្សេដ អាល់ ណាក្លាឡា(Ziad al-Nakhlala) បានកើតឡើង ក្រោយការចេចា ដែល​ចូល​រួម​ដោយ​មេដឹកនាំក្រុមហាម៉ាស លោក អ៊ីស្មេលហានីយ៉េ (Ismail Haniyeh) ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ។​ ក្រុមអ៊ីស្លាមជីហាត ដែលមានកម្លាំងតូចជាងក្រុមហាម៉ាស ក៏កំពុង​ឃុំ​ខ្លួន​ចំណាប់​ថ្នូរ​មួយ​ចំនួន​នៅ​ក្នុងតំបន់ហ្កាហ្សា ផងដែរ។     

រហូត​មកដល់ពេលនេះ ក្រុមសកម្មប្រយុទ្ធមួយនេះ បាននិយាយថា ពួក​គេ​នឹង​មិន​ចរចា​ការ​ដោះលែង​ចំណាប់​ថ្នូរ​ណា​ម្នាក់​ឡើយ លុះត្រាតែអ៊ីស្រាអែល​បញ្ចប់​សង្រ្គាម​របស់​ខ្លួន​នៅ​តំបន់​ហ្កាហ្សា​ជា​មុនសិន ខណៈអ៊ីស្រាអែលនិយាយថា ពួកគេមានបំ​ណង​ចរចា​តែ​ការ​ផ្អាក​បណ្តោះ​អាសន្ន​ក្នុង​ការប្រយុទ្ធប៉ុណ្ណោះ។   

ប៉ុន្តែភាគីទាំងសងខាង ពុំបានដើរចេញជាសាធារណៈពីការចរចា ដែលក្រុង​វ៉ាស៊ីន​តោន​កាល​ពី​សប្តាហ៍​មុន​បានពណ៌នាថាមានសភាបធ្ងន់ធ្ងរនោះទេ ខណៈ​ដែល​ការ​ប្រយុទ្ធ​បាន​កក្រើក​កាន់​តែ​ខ្លាំង​ឡើង​នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំង​ពី​បទ​ឈប់​បាញ់​បាន​ផុត​សុពលភាព​កាល​ពី​ដើម​ខែធ្នូមក។

អ៊ីស្លាមជីហាដបាននិយាយថា ការចរចានៅទីក្រុងគែរ នឹងផ្តោតលើ មធ្យោបាយ​ ដើម្បី​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​អ៊ីស្រាអែល លើប្រជាជនរបស់យើង ។ មន្ត្រីរូបនេះបាននិយាយថា គណៈ​ប្រតិភូ​នឹង​បញ្ជាក់​ឡើង​វិញពីគោលជំហររបស់ក្រុមនេះថា ការដោះដូរ​ចំណាប់​ខ្មាំង​ណា​មួយ​នឹង​ត្រូវ​ធានា​ឲ្យ​បាន​នូវការដោះលែងជនជាតិប៉ាឡេស្ទីនទាំងអស់ដែលជាប់ឃុំក្នុងប្រទេសអ៊ីស្រាអែល បន្ទា​ប់​ពី​បទ​ឈប់​បាញ់ត្រូវបានសម្រេច ៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm