ខួប៥ឆ្នាំ នៃវិមានឈ្នះ ឈ្នះ នឹងប្រព្រឹត្តទៅក្រោមបរិយាកាសអធិកអធម​រួមទាំងព្រឹត្តិការណ៍​ធំៗជាច្រើន

2023/12/25 06:31:48 pm        417

រាជរដ្ឋាភិបាលកម្ពុជា នឹងប្រារព្ធពិធីអបអរសាទរខួប៥ឆ្នាំ នៃ​ការ​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​នូវ​វិមានឈ្នះ ឈ្នះ និងខួប២៥ឆ្នាំការដាក់ចេញនៅគោលនយោបាយឈ្នះ ឈ្នះ​(ការបញ្ចប់​សង្រ្គាម​ស៊ីវិល​នៅ​កម្ពុជា) ដោយការប្រារព្ធនេះ នឹងនាំមកនូវព្រឹត្តិការណ៍ធំៗជាច្រើន មាន​ទាំង​ការ​តាំង​ពិព័រណ៍​ការប្រគំតន្រ្តី និងការបាញ់កាំជ្រួចជាដើម។

ខួប៥ឆ្នាំនៃការដាក់ឲ្យដំណើរការនូវវិមានឈ្នះ ឈ្នះ និងខួប២៥ឆ្នាំនៃការបញ្ចប់សង្រ្គាមស៊ីវិលនៅ កម្ពុជា​នេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១ខែមករា ឆ្នាំ២០២៤ នៅ​ក្នុង​បរិវេន​វិមានឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

វិមានឈ្នះ-ឈ្នះ ត្រូវបានចាប់ផ្ដើមកសាងឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ដែល​មាន​កម្អស់​៥៤​ម៉ែត្រ ទទឹង៣៦ម៉ែត្រ លើទំហំផ្ទៃដី៨ហិកតា ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌ​ជ្រោយ​ចង្វា រាជធានីភ្នំពេញ ហើយត្រូវបានសម្ពោធដាក់ឲ្យដំណើរការក្រោមអធិបតីភាព សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ រួម​ជា​មួយ​នឹងការប្រារព្ធពិធី សប្បាយៗយ៉ាងអធិកអធមផងដែរ។

លោក​ជំទាវឧត្តមសេនីយ៍ឯក ណឹម សុវត្តី សមាជិកក្រុមការងារសាងសង់វិមាន ឈ្នះ ឈ្នះ បាន​ឲ្យ​ដឹង​ថា បើគិតត្រឹមចុងឆ្នាំ២០២៣នេះ គឺមានរយៈពេលប្រាំឆ្នាំហើយ ដែលវិមានឈ្នះ ឈ្នះ​បាន​សម្ពោធ​ដាក់​ឲ្យដំណើរការជាផ្លូវការ ខណៈរយៈពេលប្រាំឆ្នាំមកនេះក្រុមការងារសាង សង់​វិមាន​ជា​ប្រវត្តិសាស្រ្ត​នេះ​បានបន្តកសាងនូវសមិទ្ធផល និងការឆ្លាក់ចារិក​នៅ​តាម​ផ្ទាំង​សិលា​ជុំវិញ​វិមាន​ជា​ច្រើន​ទៀត​ផងដែរ ដោយការឆ្លាក់​នេះ​គឺ​ដើម្បី​រំលេច​នូវ​ប្រវត្តិសាស្រ្ត​ខ្មែរ​ជា​ពិសេស​គឺ​ប្រវត្តិសាស្រ្ត​ពិត​រ​ប​ស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាមគ្គុទេសឯក បិតា​សន្តិភាព​របស់​កម្ពុជា​តែម្តង។

សម្រាប់​​ការប្រារព្ធពិធីខួបប្រាំឆ្នាំ នៃការសម្ពោធដាក់ឲ្យដំណើរការនូវវិមានឈ្នះ ឈ្នះនេះ ត្រូវបាន លោក​ជំទាវឧត្តមសេនីយ៍ឯក បញ្ជាក់ឲ្យដឹងផងដែរថា ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅកាន់តែធំ ក្រោម​បរិយាកាសអធិកអធមរួមផ្សំជាមួយនឹងទស្សនីយភាពកំសាន្តនានា ដែលមាន​ការ​រៀប​ចំ​ឡើង​ដោយ​ក្រសួង ការពារជាតិ និងសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) និង​គ្រប់​ក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដោយមានការបាញ់កាំជ្រូច ការប្រគំតន្រ្តី ដែល​មាន​សុទ្ធ​តែ​តារា​ល្បីៗ ការតាំងពិពពណ៌លក់ផលិតផ្សេងៗទាំងខ្មែរ និងបរទេស រួមទាំងទស្សនីភាព ជា​ច្រើន​ទៀត​ផង​ដែរ។

ជំទាវឧត្តមសេនីយ៍ឯក ណឹម សុវត្តី ក៏បានលើកឡើងផងដែរថា ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​មក​នេះ​មាន​អ្នក​ចូល​ទស្សនា ជាពិសេស​សិក្សា​នុសិស្ស​មក​ពី​សាលា​នានា​នៅទូ​ទាំង​ប្រទេស​មក​សិក្សា​ឈ្វេង​យល់​, ប្រជាពលរដ្ឋ​ទាំង​ចាស់​ទាំង​ក្មេង​,ព្រះសង្ឃ​,​រួមទាំង​ប្រតិភូ​បរទេស និង​ភ្ញៀវទេសចរ​បរទេស​ផង​ដែរ នោះប្រមាណប្រាំលាននាក់ ដោយ​ក្នុងនោះ​ភាគ​ច្រើន​ពួក​គេ​មិន​ត្រឹម​តែ​ចង់​ឃើញ​នូវ​ទិដ្ឋភាព​បរិវេនសំណង់ប៉ុណ្ណោះទេ គឺថែមទាំងចង់ដឹង ចង់ឮឲ្យកាន់តែ​ជាក់​ច្បាស់​នូវ​អត្ថន័យ នៃ​ការ​សាង​សង់នូវមាននេះផងដែរ។

សូមបញ្ជាក់ផងដែរថា ការប្រារព្ធពិធីអបអរសាទរខួប៥ឆ្នាំ នៃការសម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​នូវ​វិមា​នឈ្នះ ឈ្នះ និងខួប២៥ឆ្នាំការដាក់ចេញនៅគោលនយោបាយឈ្នះ ឈ្នះ​(ការ​បញ្ចប់​សង្រ្គាម​ស៊ីវិល​នៅ​កម្ពុជា) នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា និងលោកជំទាវ,ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា,គ្រប់ថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័ន​នានា និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm