នៅថ្ងៃណូអែល កុមារនៅក្នុងទីក្រុង បេថ្លេហិម(Bethlehem) តំបន់វ៉េសប៊ែង បានអំពាវនាវឲ្យមានសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន។ កាលពីថ្ងៃអាទិត្យ កុមារប៉ាឡេស្ទីនប្រាំនាក់ បានឆ្លាស់គ្នាអានសាររបស់ពួកគេ សម្រាប់កុមារពិភពលោក ជា៥ភាសាផ្សេងៗគ្នា នៅទីលានទល់មុខព្រះវិហារមួយកន្លែង។ ព្រះវិហារនោះឈរនៅលើអ្វីដែលត្រូវបានគេជឿថា ជាទីកំណើតរបស់ព្រះយេស៊ូវគ្រីស្ទ។
ក្មេងស្រីអាយុ ១៤ ឆ្នាំម្នាក់ រស់នៅក្នុងទីក្រុងបេថ្លេហិម(Bethlehem) បានឡើងអានសាររបស់នាងជាភាសាអង់គ្លេស។ នាងនិយាយថា គ្រួសាររបស់នាង និងអ្នកជិតខាងត្រូវរងការវាយប្រហារ ហើយពួកគេកំពុងស្វែងរកសន្តិភាព។

នាងបានអំពាវនាវដល់កុមារទាំងអស់នៅទូទាំងពិភពលោក ឱ្យឡើងនិយាយដើម្បីនាំមកនូវការផ្លាស់ប្តូរសម្រាប់មនុស្សជាតិ។ នាងបានបញ្ចប់ការថ្លែងរបស់នាងដោយនិយាយថាកុមារនៅតំបន់ហ្កាហ្សា សមនឹងទទួលបានសេរីភាព។ ប្រជាជនជាច្រើន ដែលបានមកប្រមូលផ្តុំគ្នាសម្រាប់ព្រឹត្តិការណ៍នេះ បានលាតទង់ជាតិប៉ាឡេស្ទីនដ៏ធំអស្ចារ្យ មានប្រវែង ២០ ម៉ែត្រ នៅកណ្តាលទីលានមួយ ដើម្បីតវ៉ាចំពោះការឈ្លានពានរបស់អ៊ីស្រាអែល។

នៅក្នុងឆ្នាំធម្មតា អ្នកទេសចរមកពីជុំវិញពិភពលោក បានសម្រុកទៅកាន់ទីក្រុង បេថ្លេហិម (Bethlehem) ដើម្បីអបអរពិធីបុណ្យណូអែល។ ប៉ុន្តែនៅឆ្នាំនេះ ដើមឈើណូអែលដ៏ធំសំបើម របស់ទីក្រុង កំពុងបាត់បង់ ហើយព្រឹត្តិការណ៍ថ្ងៃឈប់សម្រាកទាំងអស់ត្រូវបានលុបចោល លើកលែងតែពិធីបុណ្យសាសនាប៉ុណ្ណោះ។