បណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាជំនួយរបស់ចិន ត្រូវបានសម្ពោធដាក់ឲ្យដំណើរការ

2023/12/25 08:17:58 pm        315

បណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងអប់រំ យុវជន និងកីឡា និងភាគីមិត្តចិន បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ​នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ ខណៈបណ្ណាល័យនេះ ស្ថិតនៅក្នុងបរិវេន វិទ្យាល័យបឹងត្របែក។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការនូវបណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀនខាងលើនេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការរនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន​លើក​ឡើងថា បណ្ណាល័យនេះ គឺមានសារសំខាន់បំផុតក្នុងការសិក្សាឈ្វេងយល់អំពីផល​ប៉ះពាល់​នូវបញ្ហា​គ្រឿងញៀន​ពីសំណាក់សាធារណៈជន ​ហើយក៏ជាមណ្ឌលមួយសម្រាប់ធ្វើការផ្សព្វផ្សាយ​នូវបញ្ហាគ្រឿងញៀន ដល់មហាជន ជាពិសេសសន្ទាប់យុវជនតែម្តង។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ​បានថ្លែងកោតសរសើរ​ ដល់កិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធ និងសូមអរគុណដល់ភាគីចិន ​ដែលបានផ្តល់អំណោយរៀបចំ​បាននូវបណ្ណាល័យប្រយុទ្ធប្រឆាំង​គ្រឿងញៀន​មួយនេះ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចូលបញ្ហាគ្រឿងញៀនជាស្នូល ក្នុងនោះការងារផ្សព្វផ្សាយអប់រំជាអាទិភាព​ដើម្បី​បញ្ជូនសារចំណេះដឹងដល់សាធារណជន ពិសេសយុវជនកុំឱ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃ​គ្រឿងញៀន​ «យុវជនល្អមានសមត្ថភាពប្រទេសអភិវឌ្ឍន៍លឿន »ជាដើម។

ថ្លែងនៅក្នុងកម្មវិធីនោះដែរលោក ចាង ឈាង (Mr.CHANG JIAN)អនុប្រធានបេសកកម្មនៃស្ថានទូត​សាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា«យុវជនខ្លាំង ប្រទេស​ខ្លាំង» យើងត្រូវបង្កើនការផ្សព្វផ្សាយអប់រំបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនទាំងអស់គ្នា ដើម្បីភាព រីកចម្រើនសង្គមជាតិទាំងមូល។

លោកចាង ឈាង បានបន្តថា ពាក់ព័ន្ធនឹងបញ្ហាគ្រៀងញៀនដែរ រដ្ឋាភិបាលចិននឹងបន្តអនុវត្តគោល​ការណ៍​ជួយដល់ប្រទេសកម្ពុជាជានិច្ច ​ហើយរដ្ឋាភិបាលចិនក៏សូមគាំទ្រដល់ការងារប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងពិធីសម្ពោធនូវបណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀនខាងលើនេះដែរ ឯកឧត្តម ជួន ជីវិន រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា ថ្លែងកោតសសើរ និងថ្លែងអំណរគុណ​ដល់គ្រប់​អ្នក​ពាក់ព័ន្ធ ពិសេសរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ក្នុងការអនុវត្តនៃគោលការណ៍មិត្តភាព​គ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនក្នុងទម្រង់មិត្តភាពត្បូងពេជ្រ ពិតជា​ធ្វើឱ្យកម្ពុជា-ចិនមានពន្លឺរស្មីឆោមព៌ណដូចគ្រាប់ពេជ្រ និងមានតម្លៃថ្លៃថ្លា ខណៈបណ្ណាល័យ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀននេះពិតជាថ្នាលពង្រឹងចំណេះដឹង ​ចូលរួមបង្ការទប់ស្កាត់ កាត់បន្ថយ​បាននូវបញ្ហាបង្កឡើងដោយគ្រឿងញៀន ការពារបាននូវធនធានមនុស្សសម្រាប់ការអភិវឌ្ឍ​ជាតិ​ស្របតាមគោលដៅអភិវឌ្ឍន៍ជាតិកម្ពុជាជាដើម៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm