អាមេរិក៖ ព្យុះត្រូពិកសម្ពាធទាប Claudette បានឆក់យកជីវិតមនុស្ស ១២នាក់នៅរដ្ឋ Alabama ខណៈព្យុះបានបោកបក់ពាសពេញភាគអាគ្នេយ៍សហរដ្ឋអាមេរិក បណ្ដាលឱ្យមានទឹកជំនន់ភ្លាមៗ និងព្យុះកួចដែលបំផ្លាញផ្ទះសម្បែងរាប់សិបខ្នង។ នៅមានមនុស្សមួយចំនួនទៀតក៏ត្រូវបានរងរបួសដែរ។

យោងតាមអាជ្ញាធរការិយាល័យ Butler County Coroner លោក Wayne Garlock បានអោយដឹងថា មនុស្ស ១០នាក់ក្នុងនោះមានកុមារ ៩នាក់បានស្លាប់កាលពីថ្ងៃសៅរ៍ ទី១៩ ខែមិថុនា នៅក្នុងគ្រោះថ្នាក់រថយន្តបុកគ្នាជាច្រើនគ្រឿង នៅចម្ងាយប្រហែល ៥៥គីឡូម៉ែត្រខាងត្បូងទីក្រុង Montgomery នៅលើផ្លូវឆ្លងកាត់រដ្ឋលេខ ៦៥។ លោកបាននិយាយថា យានជំនិះទាំងនេះទំនងជារថយន្តកែច្នៃររត់លើផ្លូវសើម ដែលមានកុមារជិះចំនួន ៨នាក់មានអាយុចាប់ពី ៤ ទៅ ១៧ឆ្នាំបានស្លាប់នៅក្នុងរថយន្តមួយ ដែលជាកម្មសិទ្ធិរបស់យុវជនម្នាក់ដែលប្រតិបត្តិការដោយក្លឹបអាឡាបាម៉ា ដោយសារតែបណ្ដោយឲ្យក្មេងជិះ។
លោក Garlock បានប្រាប់ភ្នាក់ងារព័ត៌មានក្នុងស្រុកថា មនុស្ស ២នាក់បានស្លាប់នៅក្នុងយានយន្តដាច់ដោយឡែកពីគ្នាគឺលោក Cody Fox អាយុ ២៩ឆ្នាំ និងកូនស្រីអាយុ ៩ខែរបស់លោកឈ្មោះ Ariana អ្នកទាំងពីររស់នៅក្នុងតំបន់ Marion County រដ្ឋ Tennessee៕
អត្ថបទ៖ សុខមាន