កងកម្លាំងអ៊ីស្រាអែលពង្រីកប្រតិបត្តិការយោធា នៅតំបន់ហ្កាហ្សាភាគខាងត្បូង

2023/12/25 11:36:24 pm        108

កងកម្លាំងអ៊ីស្រាអែលនិយាយថា ពួកគេកំពុងពង្រីកប្រតិបត្តិការយោធារបស់ខ្លួន នៅតំបន់ហ្កាហ្សាភាគខាងត្បូង ដោយអ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari បាននិយាយកាលពីថ្ងៃអាទិត្យ (ទី២៤ ខែធ្នូ) ថា កងទ័ពរបស់ខ្លួនកំពុងរកឃើញផ្លូវរូងក្រោមដី និងសម្លាប់អ្នកប្រយុទ្ធរបស់ក្រុមហាម៉ាស នៅទីក្រុង Khan Younis។

លោក Hagari បានប្រាប់ថា ទាហានរបស់លោកនឹងបន្តបង្កើនប្រតិបត្តិការ នៅប៉ុន្មានថ្ងៃខាងមុខ ហើយជាមួយគ្នានេះ លោកក៏បានប្រកាសពីការស្លាប់របស់ទាហានអ៊ីស្រាអែល ១០នាក់ផងដែរ។

កាលពីថ្ងៃអាទិត្យនោះផងដែរ អាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្កាហ្សា បានប្រាប់ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧០នាក់ នៅឯជំរុំជនភៀសខ្លួន Maghazi នៅកណ្តាលតំបន់ហ្កាហ្សា។

វីដេអូមួយដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយសមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបង្ហាញពីប្រតិបត្តិការជួយសង្គ្រោះ ដោយក្រុមរបស់ខ្លួន ហើយគេជឿថា មនុស្សមួយចំនួនជាប់នៅក្រោមកម្ទេចកម្ទី។ ទីភ្នាក់ងារសារព័ត៌មាន Reuters ឲ្យដឹងថា ជនរងគ្រោះជាច្រើននាក់ជាស្ត្រី និងកុមារ។

អាជ្ញាធរសុខាភិបាល បានបរិហារការវាយប្រហារនេះ ដោយហៅវាថា ជាការសម្លាប់រង្គាល ដែលបានប្រព្រឹត្តនៅក្នុងតំបន់លំនៅឋាន ដែលមានមនុស្សច្រើន។

យោធាអ៊ីស្រាអែលបានប្រាប់សារព័ត៌មាន CNN ថា ខ្លួនកំពុងពិនិត្យមើលរបាយការណ៍នៃឧប្បត្តិហេតុ នៅជំរំនេះ។ យោធាបាននិយាយថា ខ្លួនបាន «ប្តេជ្ញាចិត្តគោរពច្បាប់អន្តរជាតិ ក្នុងនោះរួមទាំងការចាត់វិធានការដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល»៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm        10
ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        12
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm