
កាលពីថ្ងៃអាទិត្យម្សិលមិញ លោក Sudarsan Pattnaik គឺជាវិចិត្រករដ៏ល្បីល្បាញមួយរូបរបស់ឥណ្ឌា បានបង្កើតរូបចម្លាក់ដីខ្សាច់លោកតាសាន់តាក្លូស នៅលើឆ្នេរខ្សាច់ទីក្រុងភាគខាងកើត Puri ដោយប្រើប្រាស់ខ្ទឹមបារាំងទម្ងន់ ២តោន ។
វិចិត្រករដ៏ល្បីឈ្មោះរបស់ពិភពលោកម្នាក់នេះ និយាយថា វាគឺជាចម្លាក់ដីខ្សាច់លោកតាសាន់តាក្លូស និងធ្វើពីខ្ទឹមបារាំងធំជាងគេបំផុតនៅលើពិភពលោកមានបណ្តោយប្រវែងជាង ៣០ម៉ែត្រ និងកម្ពស់ ៦ម៉ែត្រ ។
លោកថា នៅឆ្នាំនេះ ពួកយើងបានបង្កើតចម្លាក់ដីខ្សាច់លោកតាសាន់តាក្លូសធ្វើពីខ្ទឹមបារាំងធំបំផុតនៅលើពិភពលោក ។ ពួកយើងប្រើប្រាស់ខ្ទឹមបារាំងទម្ងន់ ២តោន ហើយតាមរយៈចម្លាក់ដីខ្សាច់នេះ ពួកយើងបានផ្តល់សារនេះសម្រាប់អំណោយភពផែនដី ដោយសារតែលោកតាសាន់តាក្លូស ផ្តល់សារមួយនេះដល់សង្គមពួកយើង ពួកយើងដឹងពីផលប៉ះពាល់ដោយសារបម្រែបម្រួលអាកាសធាតុ ដូច្នេះហើយនេះគឺជាសារសម្រាប់ពួកយើងទាំងអស់គ្នា ។
លោកបន្តថា មូលហេតុដែលធ្វើឲ្យលោកបង្កើតចម្លាក់នេះឡើង គឺដោយសារតែបម្រែបម្រួលអាកាសធាតុតែម្តង ។
ពិធីបុណ្យណូអែល ត្រូវបានប្រារព្ធជាមួយកម្មវិធីកម្សាន្តសប្បាយជាច្រើន ហើយនិងមានការរៀបចំម្ហូបពិសេសផងដែរនៅថ្ងៃនេះ នៅទូទាំងប្រទេសឥណ្ឌា ។ ពិធីបុណ្យនេះដែរ ត្រូវបានប្រារព្ធជាមួយនំខេក ទៀន ដើមណូអែលភ្លឺចិញ្ចាច ហើយនិងការប្តូរអំណោយគ្នា ៕