
ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសអ៊ុយក្រែន បានទទួលប្រាក់ចំនួន១, ៣៤ ពាន់លានដុល្លារ ក្រោមការចំណាយសាធារណៈរបស់ធនាគារពិភពលោកសម្រាប់ការស៊ូទ្រាំសមត្ថភាពរដ្ឋបាល នៅក្នុងប្រទេសនេះ។
ក្រសួង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្តល់ហិរញ្ញប្បទានរួមមានប្រាក់កម្ចីចំនួន១,0៨៦ពាន់លានដុល្លារពីធនាគារពិភពលោក ជំនួយចំនួន ១៩០លានដុល្លារពីប្រទេសន័រវែស ជំនួយចំនួន ៥០ លានដុល្លារពីសហរដ្ឋអាមេរិក និងជំនួយចំនួន ២០លានដុល្លារពីប្រទេសស្វ៊ីស។
ក្រសួងបានឲ្យដឹងទៀតថា មូលនិធិនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីទូទាត់សងមួយផ្នែកសម្រាប់ការចំណាយដែលមិនទាក់ទងនឹងសន្តិសុខ និងផ្នែកការពារជាតិនៃថវិការដ្ឋរបស់អ៊ុយក្រែន រួមទាំងការទូទាត់ផ្នែកសង្គមសម្រាប់មនុស្សចាស់ និងបើកប្រាក់បៀវត្សរ៍ដល់បុគ្គលិកផ្នែកសេវាសង្គ្រោះបន្ទាន់របស់រដ្ឋ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន លោក Serhiy Marchenko បាននិយាយថា៖«ជំនួយហិរញ្ញវត្ថុអន្តរជាតិ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់អ៊ុយក្រែន និងអនុញ្ញាតឲ្យយើងផ្តល់អាទិភាពដល់ការចំណាយសង្គម ក្នុងអំឡុងពេលសង្រ្គាម»។