
ព្យុះព្រិល បណ្តាលឲ្យបែកកញ្ចក់បង្អួចផ្ទះសម្បែងប្រជាពលរដ្ឋនៅតាមតំបន់ជាច្រើននៅភាគកណ្តាលរដ្ឋ New South Wales ប្រទេសអូស្រ្តាលី អំឡុងពេលរៀបចំពិធីបុណ្យណូអែល ខណៈដែលភ្លៀងផ្គរន្ទះ បានបោកបក់ឆ្ពោះទៅទិសខាងកើតនៅរសៀលថ្ងៃចន្ទនេះ បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងស៊ីដនី និងធ្វើមានស្ថានភាពរលកបោកបក់ខ្លាំង មុនការប្រណាំងទូកពីទីក្រុងស៊ីដនី ទៅកាន់ទីក្រុង Hobart ។
ប្រជាពលរដ្ឋ បានរាយការណ៍ពីការបែកកញ្ចក់បង្អួច និងកញ្ចក់រថយន្ត ក្រោយព្យុះបង្កឲ្យមានព្រិលធ្លាក់កម្រាស់ ៥សង់ទីម៉ែត្រ នៅតំបន់ Central Tablelands ។
លោក Nicholas Simmonds មកពីទីក្រុង Grenfellនិយាយថា លោកបានរៀបចំអាហារពេលល្ងាចសម្រាប់បុណ្យអូណែល ពេលដែលវាចាប់ផ្តើមភ្លៀង ។
លោកបន្តថា ត្រឹមរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ ស្រាប់តែព្យុះព្រិល បានកើតឡើង ធ្វើឲ្យបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់លោក រួមទាំងបែកកញ្ចក់បង្អួចផ្ទះ និងរថយន្ត ធ្វើឲ្យខូចខាតផ្ទាំងស្រូបពន្លឺព្រះអាទិត្យ នៅលើដំបូលផ្ទះរបស់លោក ។
លោកនិយាយទៀតថា ពួកយើងនិយាយគ្នាស្តាប់ពុំឮនោះទេ ដោយសារតែសំឡេងព្យុះព្រិលឮខ្លាំងពេក ៕