
នៅថ្ងៃចន្ទនេះ យោធាអ៊ីស្រាអែល បានបង្ហាញរូបភាពវីដេអូឃ្លីបឃើញការវាយប្រហារលើគោលដៅរបស់ក្រុមឧទ្ទាមហេសប៊ូឡា នៅក្នុងប្រទេសលីបង់ ។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបានឡើយពីទីតាំង និងកាលបរិច្ឆេតដែលវីដេអូឃ្លីបមួយនេះថតបាន ។
នៅក្នុងវីដេអូនេះដែរ ឃើញយន្តហោះចម្បំាងរបស់កងទ័ពអាកាសអ៊ីស្រាអែល(IDF) បើកការវាយប្រហារលើទីតាំងជាច្រើននៅក្នុងប្រទេសលីបង់ ។
IDF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេមានគោលដៅលើទីតាំងយោធា និងហេដ្ឋារចនាសម្ព័ន្ធប្រតិបត្តិការរបស់ក្រុមឧទ្ទាមហេសប៊ូឡា ៕