គណបក្សបោះជំហានទៅមុខរបស់ថៃ មានទំនុកចិត្តក្នុងសំណុំរឿងនយោបាយប្រមាថព្រះមហាក្សត្រ

2023/12/26 02:50:48 am        128

គណបក្សដែលកំពុងតែរីកចម្រើនជាលំដាប់របស់ប្រទេសថៃ គឺគណបក្សបោះជំហានទៅមុខ (Move Forward) ដែលបានឈ្នះការបោះឆ្នោតនៅឆ្នាំនេះ ប៉ុន្តែត្រូវបានរារាំងមិនឲ្យចូលក្នុងរដ្ឋាភិបាល នៅថ្ងៃចន្ទ (ទី២៥ ខែធ្នូ) នេះ បាននិយាយថា ខ្លួនមានទំនុកចិត្តក្នុងសំណុំរឿងតុលាការ ដែលកំពុងត្រូវបានស៊ើបអង្កេត ជុំវិញការសន្យា អំឡុងយុទ្ធនាការ ដែលស្នើឲ្យមានកំណែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រ។

គណបក្សបោះជំហានទៅមុខ បានឈ្នះអាសនៈភាគច្រើននៅក្នុងការបោះឆ្នោត កាលពីខែឧសភា ប៉ុន្តែលោក Pita Limjaroenrat ដែលពេលនោះជាមេដឹកនាំគណបក្ស ត្រូវបានរារាំងមិនឲ្យក្លាយជានាយករដ្ឋមន្ត្រី ដោយឥទ្ធិពលរបស់ពួកអភិរក្ស នៅក្នុងសភាជាន់ខ្ពស់។

ការប្តេជ្ញារបស់គណបក្ស ក្នុងការធ្វើកំណែទម្រង់ច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹងរបស់ប្រទេសថៃ បានធ្វើឲ្យមានការរំជើបរំជួលដល់សមាជិកព្រឹទ្ធសភា ដែលគាំទ្រពួកយោធា ដែលភាគច្រើនជារាជានិយម ដោយសមាជិកជាច្រើន ត្រូវបានតែងតាំងដោយរបបយោធាចុងក្រោយ។

តុលាការធម្មនុញ្ញកំពុងពិចារណាលើញត្តិ ដែលលើកហេតុផលថា ការសន្យារបស់គណបក្សបោះជំហានទៅមុខ ដើម្បីឲ្យមានការកែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រ ដែលស្មើនឹងការប៉ុនប៉ងផ្តួលរំលំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

អតីតមេដឹកនាំគណបក្សបោះជំហានទៅមុខ លោក Pita ដែលបានដឹកនាំគណបក្ស នៅក្នុងការបោះឆ្នោត ប៉ុន្តែបានលាលែងពីតំណែង បានផ្តល់ភស្តុតាងនៅក្នុងសវនាការ នាថ្ងៃចន្ទនេះ ហើយបាននិយាយថា អ្វីៗ «ដំណើរការទៅយ៉ាងល្អ»។ តុលាការបានឲ្យដឹងថា ខ្លួននឹងប្រកាសសាលក្រម ក្នុងសំណុំរឿងនេះ នៅថ្ងៃទី៣១ ខែមករា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm