នគរបាល៖ នគរបាល ៨នាក់ បានរងរបួស បន្ទាប់ពីមានការប៉ះទង្គិចជាមួយក្រុមបាតុករប្រឆាំង

2023/12/26 02:55:25 am        124

មេនគរបាលស៊ែប៊ី នៅថ្ងៃចន្ទ (ទី២៥ ខែធ្នូ) បាននិយាយថា នគរបាល ៨ នាក់ បានរងរបួស ហើយមនុស្ស ៣៨នាក់ ត្រូវបានឃុំខ្លួន បន្ទាប់ពីមានការតវ៉ារបស់គណបក្សប្រឆាំង ជុំវិញលទ្ធផលបោះឆ្នោត។

ប្រធាននាយកដ្ឋាននគរបាល នៅក្រសួងមហាផ្ទៃស៊ែប៊ី លោក Ivica Ivkovic បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីមនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីរបស់ប្រទេសស៊ែប៊ី កាលពីថ្ងៃអាទិត្យ (ទី២៤ ខែធ្នូ) ក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលបានប្រែក្លាយទៅជាការប៉ះទង្គិចជាមួយនគរបាលកុបកម្ម។

លោក Ivkovic បាននិយាយថា មន្ត្រីនគរបាល ដែលយាមសាលាក្រុងបានរងការវាយប្រហារអស់រយៈពេល ៣ម៉ោង ប៉ុន្តែបានអត់ធ្មត់មិនធ្វើអន្តរាគមន៍ ហើយរំពឹងថា អំពើហិង្សានឹងមិនកើនឡើងនោះទេ។ បាតុករបានវាយបំបែកបង្អួច និងកញ្ចក់ នៅច្រកចូលធំរបស់សាលាក្រុង មុនពេលនគរបាលប្រើហ្គាសបង្ហូរទឹកភ្នែក ដើម្បីបំបែកពួកគេ នៅម៉ោងប្រហែល ១០យប់ (ត្រូវនឹងម៉ោង ២១ ម៉ោងសកល)។

ក្រុមប្រឆាំងដែលដឹកនាំដោយសម្ព័ន្ធភាពកណ្តាលឆ្វេង គឺគណបក្សស៊ែប៊ីប្រឆាំងនឹងអំពើហិង្សា (Serbia Against Violence) បាននិយាយថា ការតវ៉ានឹងបន្តនៅថ្ងៃចន្ទនេះ ដោយនិស្សិតគ្រោងនឹងបិទចរាចរណ៍ នៅក្នុងរដ្ឋធានីរបស់ប្រទេសស៊ែប៊ី។

យោងតាមលទ្ធផលបឋមរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតរដ្ឋ បានបង្ហាញថា គណបក្សជឿនលឿនស៊ែប៊ី (SNS) ដែលកំពុងកាន់អំណាច បានឈ្នះជាមួយនឹងសំឡេងឆ្នោត ៤៦,៧២ភាគរយ ក្នុងការបោះឆ្នោតសភាកាលពីចុងសប្តាហ៍មុន។ គណបក្សស៊ែប៊ីប្រឆាំងនឹងអំពើហឹង្សា បានជាប់លំដាប់ទី២ ដោយមានសំឡឹងឆ្នោត ២៣,៥៦ភាគរយ ហើយគណបក្សសង្គមនិយមស៊ែប៊ី ទទួលបាន ៦,៥៦ភាគរយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm