បន្ទាប់ពីហ្វីលីពីន បានរំលោភលើអធិបតេយ្យភាពរបស់ចិន ម្តងហើយម្តងទៀត ហើយបានអូសទាញកងកម្លាំងនៅខាងក្រៅតំបន់ចូលទៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃច័ន្ទ (២៥ ធ្នូ) ថាប្រទេសអាស៊ីអាគ្នេយ៍មួយនេះគួរតែឈប់បន្តដំណើរដ៏ខុសឆ្គងនេះភ្លាមៗ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បាននិយាយកាលពីថ្ងៃច័ន្ទថា ការតាំងចិត្តរបស់ប្រទេសចិន នឹងមិនចុះខ្សោយឡើយដើម្បីការពារអធិបតេយ្យភាពទឹកដី និងសិទ្ធិ ព្រមទាំងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន បន្ទាប់ពីហ្វីលីពីន បានរំលោភលើអធិបតេយ្យភាពរបស់ចិន ម្តងហើយម្តងទៀត ផ្សព្វផ្សាយព័ត៌មានមិនពិត និងបានឃុបឃិតជាមួយកងកម្លាំងបរទេសដើម្បីបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងសមុទ្រចិនខាងត្បូង។

អស់រយៈពេលជាច្រើនខែមកហើយ ហ្វីលីពីនបាននិងកំពុងបង្ករឿងលើតំបន់ថ្មប៉ប្រះទឹក រិនណៃ ចែវ (Ren'ai Jiao) និងបញ្ហាផ្សេងទៀត ព្រមទាំងអូសទាញកងកម្លាំងនៅខាងក្រៅតំបន់ចូលទៅក្នុងបញ្ហាទាំងនោះ។

លោកស្រី ម៉ៅ បានបន្ថែមថា ប្រទេសចិនត្រូវបានបង្ខំឲ្យស្ថិតនៅក្រោមកាលៈទេសៈទាំងនោះ ដើម្បីចាត់វិធានការចាំបាច់ ក្នុងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះបញ្ហាទាំងនោះ ហើយទ្វារនៃកិច្ចសន្ទនារបស់ចិន លើបញ្ហាសមុទ្រចិនខាងត្បូងនេះនៅតែបើកចំហជានិច្ច៕