ខ្យល់កន្ត្រាក់ បំផ្លាញផ្ទះប្រជាពលរដ្ឋជាង ១០០០ខ្នង នៅក្នុងមូលដ្ឋានស្រុកព្រៃនប់

2023/12/26 06:03:53 pm        270

ធាតុអាកាសប្រែប្រួល រយៈពេលប៉ុន្មានថ្ងៃនេះ រហូតមកដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅ​ខេត្ដ​ព្រះសីហនុ មានខ្យល់ធ្លាក់ខ្លាំង និងមានលាយឡំខ្យល់កន្ទ្រាក់ បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន ១៦៣២ខ្នងផ្ទះ នៅតាមបណ្ដាឃុំចំនួន០៨ ក្នុងភូមិសាស្ដ្រស្រុកព្រៃនប់។

 

លោក អ៊ី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ និងជា​អនុ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​ម​ហន្តរាយ ខេត្តព្រះសីហនុ ប្រាប់ថា ចាប់នៅថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ប្រជា​ពលរដ្ឋរស់នៅតាមបណ្តឃុំចំនួន ០៨ ក្នុងស្រុកព្រៃនប់ បានទទួល​រង​គ្រោះ​ធម្មជាតិ​ដោយ​ខ្យល់​កន្ត្រាក់ បណ្ដាលឱ្យរលំផ្ទះ ០២ខ្នង របើកដំបូលផ្ទះចំនួន ១.៦៣០ខ្នងផ្ទះ សរុប ១៦៣២​ខ្នង​ផ្ទះ (ស័ង្កសីចំនួន ៧.៩៨៧សន្លឹក វិទ្យាល័យទួលកែវ ក្បឿង ៥០សន្លឹក និងប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ទឹកល្អក់ ក្បឿង៦០សន្លឹក)។ ក្នុងកិច្ចប្រតិបត្តិការនេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក បានប្រើប្រាស់កម្លាំងសរុប ១៩៧នាក់ សម្រាប់ជួយសង្គ្រោះ និងជំលៀសប្រជាពលរដ្ឋ សិស្សា​នុសិស្សពីទីតាំងរងហានីភ័យប្រឈមនឹងគ្រោះថ្នាក់មកកាន់ទីកន្លែងដែលមានសុវត្តិភាព និង​បាន​ជួយសម្រួលចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៣។

 

លោកបន្ដថា បន្ទាប់ពីគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានប្រើប្រាស់កម្លាំងសរុប ជួយ​សង្គ្រោះ និងជម្លៀស​ប្រជាពលរដ្ឋ សិស្សានុសិស្ស​ពីទីតាំង​រង​ហានីភ័យ​ប្រឈម​នឹង​គ្រោះថ្នា​ក់​មក​កាន់​ទី​កន្លែង​ដែលមានសុវត្តិភាព ក្រុមការងារបានស្រង់ទិន្នន័យ ដើម្បី​ដាក់​ជូន​ទៅ​ឯកឧត្ដម​ប្រធាន​គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តព្រះសីហនុ សហការ​ជាមួយ​កាក​បាទ​ក្រហម​កម្ពុជា​សាខាខេត្ដព្រះសីហនុ រៀបចំជំនួយឧបត្ថម្ភ (អំណោយមនុស្សធម៌) ចុះ​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ដែលរងគ្រោះនោះដើម្បីជួយសម្រួល និងដោះស្រាយ​បញ្ហា​ប្រឈម​នេះ​ឱ្យ​បាន​ទាន់​ពេល​វេលា៕

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm