សហរដ្ឋអាមេរិក បានមើលឃើញករណីជំងឺគ្រុនផ្តាសាយ និងជំងឺកូវីដ១៩ កើនឡើងយ៉ាងខ្លាំងស្របពេលថ្ងៃឈប់សម្រាក ហើយក្រុមអ្នកជំនាញសុខភាពមានការព្រួយបារម្ភអំពីការកើនឡើងហានិភ័យសុខភាពដែលបណ្តាលមកពីការរីករាលដាលនៃជំងឺផ្លូវដង្ហើមក្នុងពេលដំណាលគ្នានេះ។

ការកើនឡើងនៃជំងឺទាំងនេះបណ្តាលមកពីកត្តាជាច្រើន រួមទាំងការជួបជុំគ្នាក្នុងថ្ងៃសម្រាក ចំនួនបុគ្គលដែលមិនបានចាក់វ៉ាក់សាំងច្រើន និងការលេចចេញនូវវីរុសប្រភេទថ្មីដែលអាចចម្លងបានច្រើនជាងមេរោគកូរ៉ូណាពីមុន នេះបើយោងតាមអ្នកជំនាញសុខភាព។

ទិន្នន័យចុងក្រោយបំផុតរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក CDC បានបង្ហាញថា សកម្មភាពជំងឺគ្រុនផ្តាសាយតាមរដូវមានការកើនឡើងនៅក្នុងសហរដ្ឋអាមេរិក ហើយនៅតែបន្តកើនឡើងនៅក្នុងតំបន់ភាគច្រើននៃប្រទេសនេះ។
ទន្ទឹមនឹងនេះដែរ មេរោគឆ្លងកូរ៉ូណាប្រភេទថ្មី ជេអ៊ិនវ័ន (JN.1) កំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងសហរដ្ឋអាមេរិក ដោយក្លាយជាអ្នករួមចំណែកយ៉ាងសំខាន់ចំពោះករណីជំងឺកូវីដ១៩ ថ្មីនៅក្នុងប្រទេស។

ក្រុមអ្នកជំនាញសុខភាពមានការព្រួយបារម្ភថា ការរីករាលដាលនៃជំងឺផ្លូវដង្ហើមក្នុងពេលដំណាលគ្នាអាចបង្កើនហានិភ័យនៃផលប៉ះពាល់យ៉ាងទូលំទូលាយដល់សុខភាពសាធារណៈ និងប្រព័ន្ធថែទាំសុខភាព ដោយជំរុញឱ្យសាធារណជនចាត់វិធានការបង្ការ រួមទាំងការចាក់វ៉ាក់សាំង និងប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំសុខភាព ដើម្បីកាត់បន្ថយការរីករាលដាលនៃការឆ្លងមេរោគ និងលទ្ធផលជៀសវាងធ្ងន់ធ្ងរនៃមេរោគទាំងនេះ៕