ប្រទេសចិន នឹងបន្តកិច្ចខិតខំប្រឹងប្រែងបង្កើតសន្តិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា

2023/12/26 06:14:13 pm        91

អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី ម៉ៅ នីង(Mao Ning) បាននិយាយកាលពីថ្ងៃចន្ទ ថា ប្រទេសចិននឹងបន្តធ្វើការជាមួយភាគីទាំងអស់ដើម្បីបង្កើនការសម្របសម្រួល និងជំរុញសកម្មភាពប្រកបដោយការទទួលខុសត្រូវ និងមានអត្ថន័យបន្ថែមទៀតនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឈានទៅរកការបញ្ចប់អរិភាពនៅតំបន់ហ្កាហ្សា ការអនុវត្តដំណោះស្រាយរដ្ឋពីរ និងសន្តិភាព និងស្ថិរភាពនៅមជ្ឈិមបូព៌ា។

លោកស្រីបានថ្លែងបែបនេះ ខណៈកំពុងធ្វើអត្ថាធិប្បាយលើសេចក្ដីសម្រេចលេខ២៧២០ ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយមានសំឡេងគាំទ្រ១៣ សំឡេង និងអនុបវាទចំនួន ២ កាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយអំពាវនាវឱ្យមានចំណាត់ការបន្ទាន់ដើម្បីបង្កើនជំនួយមនុស្សធម៌ដល់តំបន់ហ្កាហ្សា និងបង្កើតលក្ខខណ្ឌសម្រាប់ការបញ្ឈប់អរិភាពប្រកបដោយនិរន្តរភាព។

លោកស្រី ម៉ៅ បាននិយាយថា ប្រទេសចិនបានបោះឆ្នោតគាំទ្រសេចក្ដីសម្រេចលេខ២៧២០ ជាសេចក្ដីសម្រេចទីពីរដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខចាប់តាំងពីការចាប់ផ្តើមផ្ទុះជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន នាពេលថ្មីៗនេះ។

ទោះយ៉ាងណាក៏ដោយ លោកស្រីបានកត់សម្គាល់ថា សេចក្ដីសម្រេចនេះមិនទាន់ស្របតាមការរំពឹងទុករបស់អន្តរជាតិទេ ហើយមានចន្លោះប្រហោងជាច្រើនទៀតដែលត្រូវបំពេញ។

លោកស្រីបាននិយាយថា ស្របពេលជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល បច្ចុប្បន្នបានសម្លាប់ និងរបួសជនស៊ីវិលរាប់ម៉ឺននាក់ ហើយស្ថានភាពមនុស្សធម៌នៅហ្កាហ្សាបន្តកាន់តែយ៉ាប់យ៉ឺនខ្លាំង ប្រទេសចិនបានជំរុញឱ្យសេចក្ដីសម្រេចនេះត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ជំនួយមនុស្សធម៌ត្រូវបានពង្រីកបន្ថែម និងយន្តការត្រួតពិនិត្យមួយដែលត្រូវបានបង្កើតឡើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។លោកស្រីបាននិយាយថា ការសម្រេចឲ្យមានបទឈប់បាញ់នៅតែជាចំណុចអាទិភាពដាច់ខាត និងជាតម្រូវការមុនគេបំផុត ក្នុងចំណោមវិធានការផ្សេងទៀត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        149
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        139
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm