ប្រទេសចិនបានព្រមានថា បំណែកសំណល់នៃយានចម្លងអាចនឹងប៉ះពាល់ដល់តំបន់មួយនៅសមុទ្រចិនខាងត្បូងនៅថ្ងៃអង្គារនេះ បន្ទាប់ពីការដាក់ពង្រាយលើកទី៦ នៃយានយន្តសម្រាប់បាញ់បង្ហោះដ៏មានឥទ្ធិពលបំផុតរបស់ខ្លួនកាលពី ១១ ថ្ងៃមុន។

រដ្ឋបាលសុវត្ថិភាពដែនសមុទ្រចិន បាននិយាយថា បំណែកសំណល់នៃយានចម្លង ដែលជាទូទៅឆេះនៅក្នុងបរិយាកាសនៅពេលចូលឡើងវិញ ត្រូវបានគេរំពឹងថានឹងធ្លាក់ក្បែរឆ្នេរសមុទ្រនៃខេត្តកោះ ហៃណាន (Hainan) របស់ប្រទេសចិន ចន្លោះម៉ោង ១១:០០នាទី ព្រឹក ដល់ថ្ងៃត្រង់ ម៉ោ៤សកល។

ប្រទេសចិនបានបាញ់បង្ហោះយានចម្លង Long March 5 កាលពីថ្ងៃទី ១៥ខែធ្នូ ចេញពីទីតាំងបាញ់បង្ហោះយាន វ៉េនឆាង(Wenchang) ក្នុងខេត្ត ហៃណាន (Hainan) ជាការបាញ់បង្ហោះលើកទី ៦នៃប្រភេទយានចម្លង ចាប់តាំងពីការហោះហើរលើកដំបូងក្នុងឆ្នាំ២០១៦ ។ យានចម្លង Long March 5B ធ្លាប់ត្រូវបានប្រើដើម្បីបាញ់បង្ហោះការស៊ើបអង្កេតរបស់ប្រទេសចិនទៅកាន់ភពព្រះអង្គារ និងម៉ូឌុលនៃស្ថានីយអវកាសរបស់ខ្លួនផងដែរ។

ក្នុងការបាញ់បង្ហោះកាលពីឆ្នាំ ២០២១នៃយានចម្លង Long March 5B បណ្តាលឱ្យមានក្ដីបារម្ភខ្លាំងជាពិសេសដោយសារតែការរំពឹងទុកអំពីទីកន្លែងដែលសំណល់នឹងធ្លាក់។កាលពីឆ្នាំ ២០២០ បំណែកសំណល់ ពី យានចម្លង Long March 5B បានធ្លាក់លើប្រទេសកឌីវ័រ (Ivory Coast) ដោយបានបំផ្លាញអគារជាច្រើន។
បេសកកម្ម Long March 5 នៅដើមខែនេះ បានបាញ់បង្ហោះដោយជោគជ័យ នូវអ្វីដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន ហៅថាជា ផ្កាយរណបអុបទិកដែលមានសញ្ញាពីចម្ងាយក្នុងគន្លងខ្ពស់។ យានដ៏មានឥទ្ធិពលនេះ ជាធម្មតាត្រូវបានប្រើប្រាស់ដើម្បីបាញ់បង្ហោះចំនួនបន្ទុកដ៏ធំ៕