មនុស្សរាប់ពាន់នាក់ តវ៉ានៅទីក្រុង Belgrade ជុំវិញលទ្ធផលបោះឆ្នោតនៅស៊ែរប៊ី

2023/12/26 06:49:22 pm        229

ប្រជាជនស៊ែរប៊ីរាប់ពាន់នាក់ បានចេញធ្វើបាតុកម្មនៅរដ្ឋធានីប៊ែលក្រាដ(Belgrade) កាលពីថ្ងៃចន្ទ ដើម្បីតវ៉ាចំពោះលទ្ធផលនៃការបោះឆ្នោត ដែលអ្នកអង្កេតការណ៍អន្តរជាតិបាននិយាយថា អយុត្តិធម៌។ ក្រុមនិស្សិតបានបិទផ្លូវជាច្រើនកន្លែង នៅខាងក្រៅអគារក្រសួងនានាដោយគប់វត្ថុជាច្រើន និងស្រែកថា «បង្ហាញបញ្ជីសន្លឹកឆ្នោត»។

យោងតាមលទ្ធផលបឋមរបស់គណៈកម្មាធិការបោះឆ្នោតរដ្ឋ បានឲ្យដឹងថា ក្រុមអ្នកតវ៉ា កំពុងទាមទារឱ្យមានការត្រួតពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតសភាមុនអាណត្តិ ដែលបានធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅ បានមើលឃើញគណបក្សជឿនលឿនស៊ែរប៊ី (SNS) បានគ្រប់គ្រងអំណាចដោយមានសំឡេងឆ្នោតជាង ៤៦ភាគរយ។

បេសកកម្មអង្កេតការណ៍អន្តរជាតិ បាននិយាយថាគណបក្សជឿនលឿនស៊ែរប៊ី (SNS) ទទួលបានអត្ថប្រយោជន៍ដោយអយុត្តិធម៌ តាមរយៈការលំអៀងប្រព័ន្ធផ្សព្វផ្សាយ ឥទ្ធិពលមិនត្រឹមត្រូវរបស់ប្រធានាធិបតី លោក Aleksandr Vucic និងភាពមិនប្រក្រតីនៃការបោះឆ្នោត ដូចជាការទិញសន្លឹកឆ្នោតជាដើម។ លោក Vucic បាននិយាយថា ការបោះឆ្នោតមានភាពយុត្តិធម៌ ហើយអាជ្ញាធរបានបដិសេធនូវភាពមិនប្រក្រតីណាមួយ។

នគរបាលនិយាយថា មនុស្ស ៣៨នាក់ ត្រូវបានឃុំខ្លួន ហើយនគរបាល ៨នាក់ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នា។ កាលពីថ្ងៃចន្ទ ក្រុមបាតុករ បានដើរដង្ហែបាតុកម្មទៅកាន់ប៉ុស្តិ៍នគរបាលធំ ជាកន្លែងដែលពួកគេជឿថា អ្នកដែលត្រូវបានចាប់ខ្លួនដោយនគរបាលកំពុងត្រូវបានឃុំខ្លួននៅទៅនោះ។

ក្រុមបាតុករដែលដឹកនាំដោយសម្ព័ន្ធឆ្វេងនិយមស៊ែរប៊ីប្រឆាំងអំពើហឹង្សា បានបង្ហាញជំនឿតិចតួចលើស្ថាប័នរបស់ប្រទេស ហើយបានអំពាវនាវឱ្យលុបចោលលទ្ធផលការបោះឆ្នោត។

សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានជំរុញឱ្យប្រទេសស៊ែរប៊ី ដោះស្រាយកង្វល់អំពីដំណើរការបោះឆ្នោតរបស់ខ្លួន បន្ទាប់ពីការវាយតម្លៃដោយអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) ដែលបានរកឃើញបញ្ហានីតិវិធី។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        81
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        126
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm