ផលិតកម្ម​រ៉ែ​មាស​លើកដំបូង​នៅ​កម្ពុជា បើក​ដំណើរការ​ចម្រាញ់​នៅ​ថ្ងៃ​ចន្ទ​នេះ

2021/06/21 11:34:02 am        82

មណ្ឌលគិរី ៖ ក្រុមហ៊ុន Renaissance Minerals (Cambodia) ចាប់ផ្តើម​ផលិតកម្ម​ចម្រាញ់​រ៉ែ​មាស​នៅ​តំបន់​អូរ​ខ្វាង ខេត្តមណ្ឌលគិរី ​ខេត្ត​រតនគីរី នៅ​ថ្ងៃ​ច័ន្ទ​។ នេះ​ជា​ការ​​ចម្រាញ់​រ៉ែ​មាស​លក្ខណៈ​ឧស្សាហកម្ម​លើកដំបូង​នៅ​កម្ពុជា​។

ក្រុមហ៊ុន រ៉ឺ​នេស​ង់ មី​នើ​រ៉​ល (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត (Renaissance Minerals (Cambodia) Limited) នឹង​បើក​ដំណើរការ​ចម្រាញ់​មាស​លើកដំបូង​នេះ ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​។

ការចាប់​ដំណើរការ​ចម្រាញ់​មាស​ជា​លក្ខណៈ​ឧស្សាហកម្ម​របស់​ក្រុមហ៊ុន Renaissance Minerals Cambodia ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Emerald Renaissance ចុះ​បញ្ជី​ផ្សា​រមូល​ប​ត្រ​នៅ​ប្រទេស​អូស្ត្រាលី គឺ​ក្រោយពេល​ក្រុមហ៊ុន​វិនិយោគ​មួយ​នេះ​ បាន​ចំណាយ​ពេល​១៤​ឆ្នាំ​ដើម្បី​សិក្សា ​និង​ស្វែងរក​រ៉ែ​មាស​នៅ​ដែន​អាជ្ញា​ប័ណ្ណ​របស់​នៅ​កម្ពុជា​។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​សារលិខិត​ផ្ញើ​ជូន​ជនរួមជាតិ កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១​ កន្លងមកនេះ សម្តេច​តេ​ជោ​ បាន​ប្រកាស​ពី​ភាព​ជោគជ័យ​លើ​អាជីវកម្ម​រ៉ែ​មាស​លើកដំបូង​របស់​កម្ពុជា ​ដែល​អាច​ផលិត​មាស​សុទ្ធ បាន​ចំនួន៣​តោន​ក្នុង​មួយឆ្នាំ​សម្រាប់​រយៈពេល៨ ឆ្នាំដំបូង​។

យោងតាម​ក្រសួង​រ៉ែ និង​ថាមពល កម្ពុជា​មិន​ទាន់មាន​រោងចក្រ​បន្សុទ្ធ​មាស​នៅឡើយ​ទេ​។ រ៉ែ​មាស​ដែល​ចម្រាញ់​ដោយ​ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited គឺ​នឹងត្រូវ​នាំ​ចេញទៅ​បន្សុទ្ធ​នៅក្រៅ​ប្រទេស ដូចជា​ប្រទេស​សិង្ហបុរី និង​អូស្ត្រាលី​។

ក្រុមហ៊ុន​រំពឹងថា ​នឹង​ទទួល​បាន​ចំណូល​ដុល​សរុប​ប្រមាណ១៨៥​លាន​ដុល្លារ​ ពី​ផលិតកម្ម​ចម្រាញ់​រ៉ែ​មាស​នេះ​។ ក្នុងនោះ ​ចំណូល​សួយសារអាករ​ និង​ពន្ធ គឺ​មាន​ប្រមាណ​៤០​លាន​ដុល្លារ​ នឹង​ក្លាយ​ជា​ចំណូល​ចូល​ថវិកាជាតិ​ សម្រាប់​ប្រើប្រាស់​ទៅលើ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​។

ដំណើរការចម្រាញ់រ៉ែមាស លក្ខណៈឧស្សាហកម្មនេះ គឺជា​ឧស្សាហកម្ម​និស្សារណកម្ម ​ឬ​អាជីវកម្ម ទាញយករ៉ែទីពីររបស់​កម្ពុជា ​បន្ទាប់ពីឧស្សាហកម្ម បូម ប្រេង ឆៅ ក្នុងដែនសមុទ្រខ្មែរ ដោយក្រុមហ៊ុន KrishEnergy៕

​អត្ថ​ប​ទ​ ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm