ថ្នាក់ដឹកនាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ប្តេជ្ញាចិត្តកសាងសហគមន៍វាសនារួម នៃសន្តិភាព និងវិបុលភាពឱ្យកាន់តែប្រសើរឡើងនៅក្នុងតំបន់

2023/12/26 12:39:03 pm        334

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ក្រោមមូលបទ «ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងមាន​ទំនើប​កម្ម​ក្នុង​បណ្តា​ប្រទេស​មេគង្គ-ឡានឆាង» តាមរយៈប្រព័ន្ធវីដេអូ ដែលដឹកនាំដោយសហប្រធាន ឯកឧត្តម មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និង ឯកឧត្តម នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន។

កិច្ចប្រជុំក៏មានការចូលរួមពី ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណ រដ្ឋ​ប្រជាធិប​តេយ្យប្រជាមានិតឡាវ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ថ្នាក់ដឹកនាំបានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្រោមក្របខ័ណ្ឌនៃកិច្ច សហប្រតិបត្តិការមេគង្គ-ឡានឆាង ថ្នាក់ដឹកនាំ​បាន​កោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​សមិទ្ធផល​ដ៏​ច្រើន​ក្នុងរយៈពេលប្រាំពីរឆ្នាំចុងក្រោយនេះ ដែលនាំមកនូវលទ្ធផលជាក់ស្តែង និង​អត្ថ​ប្រយោជន៍​នៅ​គ្រប់​វិស័យ តាមរយៈការអនុវត្តដោយជោគជ័យ នៃផែនការសកម្មភាព​ប្រាំឆ្នាំ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង (២០១៨-២០២២)។ ថ្នាក់ដឹកនាំក៏បាន​កោត​សរសើរ​ផង​ដែរ​ចំពោះ​​មូល​និធិពិសេស នៃ​កិច្ច​សហ​ប្រតិបត្តិការ មេគង្គ-ឡានឆាង ដែលបានគាំទ្រ​គម្រោង​ជាង​៧០០ លើវិស័យគ្រប់គ្រងទឹក កសិកម្ម ការ​កសាងសមត្ថភាព ការកាត់បន្ថយភាពក្រីក្រ សុខភាព ការ​ពង្រឹង​សិទ្ធិ​អំណាចស្ត្រី វប្បធម៌ សាសនា និងវិស័យផ្សេងទៀត ផ្តួចផ្តើមដោយ​ប្រទេស​សមាជិក​ទាំង​ប្រាំមួយ។

ថ្នាក់ដឹកនាំបានស្វាគមន៍ចំពោះការអនុម័តគម្រោងដោយមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការ​មេគង្គ-ឡាន​ឆាងសម្រាប់ឆ្នាំ២០២៣ ហើយបានអំពាវនាវឱ្យពង្រឹងប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​គម្រោង​​ទាំ​ង​នោះ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងជួយ លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​​ប្រជាជ​ន​នៅ​ក្នុង​ប្រទេស​ទាំងប្រាំមួយ។

ថ្នាក់ដឹកនាំបានអះអាងសាជាថ្មី នូវការសហការ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ប្រឈម​ដែល​មិនធ្លាប់​មា​ន​ពី​មុនមក។ ប្រឈមរួមគ្នា និ​ង​បានឯកភាព​ជំរុញ​ការ​អភិវឌ្ឍខ្សែក្រវាត់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មេគង្គ-​ឡានឆាង ផ្តោតលើប្រជាជន ដោយ​ប្រើប្រាស់​កា​លានុវត្តភាពពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាបរិវត្ត ឧស្សាហកម្ម ដើម្បីជំរុញការស្ដារឡើងវិញនៃសេដ្ឋកិច្ច។ ថ្នាក់ដឹកនាំក៏បានប្តេជ្ញាបន្តពង្រឹងទំនុកចិត្ត និង ការគោរពគ្នាទៅវិញទៅមក ព្រមទាំងបន្ស៊ីគ្នានូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងធ្វើការរួមគ្នាដើម្បីលើក កម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។

នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងការពេញចិត្ត ជាមួយ​នឹង​លទ្ធផល​ជាច្រើន ដែលកើតចេញពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាពិសេសលទ្ធផល ផ្លែផ្កា​ពីការអនុវត្តគម្រោងចំនួន ៨៩ នៅកម្ពុជា ក្រោមមូលនិធិពិសេសមេគង្គ-ឡានឆាង តាំងពីឆ្នាំ ២០១៧។

ចំពោះការអភិវឌ្ឍនាពេលអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្តេចធិបតីនាយក រដ្ឋមន្ត្រី បាន​គូសបញ្ជាក់អំពីសារសំខាន់នៃការកសាងសហគមន៍ដែលមានវាសនារួមគ្នានៃសន្តិភាព និងវិបុលភាព ក្នុង​ចំណោមប្រទេសមេគង្គ-ឡានឆាងឱ្យកាន់តែប្រសើរឡើង ដោយគាំទ្រចំពោះ ខ្សែ​ក្រវាត់​អភិវឌ្ឍន៍​សេដ្ឋកិច្ច” ដែលផ្តោតលើប្រជាជន និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់​ក្នុងអនុតំបន់ និង​ការ​តភ្ជាប់​ទៅ​នឹង​ខ្សែ​ច្រវាក់ តម្លៃសកល តាមរយៈការពង្រឹងការតភ្ជាប់ក្នុងតំបន់និងកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្ម ព្រមទាំង ជំរុញសេដ្ឋកិច្ច​ឌីជីថល​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឆ្លងដែន និង​ភាព​ប្រកួត​ប្រជែង​រយៈ​ពេល​វែង​របស់តំបន់យើង។

កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ បានបញ្ចប់ដោយជោគជ័យជាមួយ នឹង​ការ​អនុម័ត​ឯកសារសំខាន់ចំនួន០៣គឺ៖ (១) សេចក្តីថ្លែងការណ៍ទីក្រុងណៃពិដោ នៃកិច្ចប្រជុំកំពូល កិច្ច​សហ​ប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ (២) ផែនការសកម្មភាពប្រាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង (២០២៣-២០២៧) និង (៣) គំនិតផ្តួចផ្តើម​រួម​ស្ដីពី​ការ​អភិវឌ្ឍ​ច្រក​របៀងន​វានុវត្តន៍ន កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលមាន​សារៈ​សំខាន់​ចូល​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​បន្ថែម​ទៀត នៅក្នុងតំបន់មេគង្គ-ឡានឆាង។

នៅក្នុងឱកាសនោះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយ ឯកឧត្តម លី ឈាង រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន និងក្រុមគ្រួសារនៃសព ចំពោះ​ការបាត់បង់មនុស្សជាទីស្រលាញ់ និង​ការ​ខូចខាតដែលបណ្តាលមក​ពី​គ្រោះរញ្ជួយដី​នៅ​ខេត្តកានស៊ូ​។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្តចំពោះការមកដល់ន ខួប​លើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងជូនពរឆ្នាំថ្មីចំពោះថ្នាក់ដឹកនាំ ក៏ដូចជា ប្រជាជន​ នៃប្រទេសតំបន់មេគង្គ-ឡានឆាងទាំងមូលក្នុងឱកាសឆ្នាំថ្មី២០២៤៕

អត្ថបទដែលទាក់ទង

BREAKING NEWS | កម្ពុជា និងថៃឯកភាពឈប់បាញ់គ្នា និងត្រលប់ទៅអនុវត្តបទឈប់បាញ់តាមរយៈការសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិក
2025/12/13 01:11:52 am        1
តម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
2025/12/06 12:41:24 pm        1
វេទិកានយោបាយអាស៊ី-អឺរ៉ុប ស្នើឱ្យភាគីជម្លោះគោរពចំពោះកិច្ចព្រមព្រៀងសន្តិភាពនានា និង​ធម្មនុញ្ញ UN
2025/12/02 11:58:17 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលសម្រេចអនុវត្តកម្មវិធីជំនួយសង្គមសម្រាប់ស្តារជីវភាពពលរដ្ឋរងគ្រោះពីជម្លោះព្រំដែនកម្ពុជា-ថៃ

2025/12/30 09:33:02 pm
​គ្រូវេទមន្តកុលសម្ព័ន្ធប៉េរូ ទស្សន៍ទាយពីការដួលរលំរបស់លោក Maduro និងជំងឺធ្ងន់ធ្ងររបស់លោក Trump
2025/12/30 09:25:30 pm
​លោក Anwar៖ អាស៊ាននឹងវាយតម្លៃសភាពការណ៍ នៅមីយ៉ាន់ម៉ា ក្រោយមានការបោះឆ្នោត
2025/12/30 09:24:54 pm
​រ៉េខាងជើងបើកពិព័រណ៍វិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៅទីក្រុងព្យុងយ៉ាងទីភ
2025/12/30 09:23:30 pm
​អ្នករត់ PassAppនៅទីក្រុងដែលី ប្រឈមនឹងហានិភ័យសុខភាពកើនឡើង ស្របពេលកើតមានកង្វក់បរិយាកាស
2025/12/30 09:22:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/29 07:42:18 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/28 06:24:44 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/29 05:54:27 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2025/12/26 10:14:33 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am