រដ្ឋាភិបាលកម្ពុជា កំណត់លក្ខខណ្ឌចំពោះការនាំចូលសាច់បង្កក តម្រូវឲ្យមានលិខិតអនុញ្ញាតនាំចូល

2023/12/26 07:48:39 pm        479

ភ្នំពេញ៖ នៅពេលអនាគតខាងមុខ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការកំណត់ ក្នុង​ការ​នាំ​ចូល​គ្រប់​មុខ​ទំនិញ​ប្រភេទ​សាច់បង្កកទាំងអស់ តម្រូវឲ្យមានលិខិតអនុញ្ញាតនាំចូល និងលក្ខខណ្ឌមួយចំនួនទៀត ដើម្បីធានាគុណភាព និងសុវត្ថិភាពសុខភាពដល់អ្នកប្រើប្រាស់ទទួលទាន។

ក្នុងបទបង្ហាញវិធានការសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ របស់អគ្គនាយកដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា​បានបញ្ជាក់ថា សម្រាប់លក្ខខណ្ឌផ្សេងទៀតក្នុងការគ្រប់គ្រងលើការនាំចូលសាច់បង្កក ស៊ុត និងត្រី មកកាន់កម្ពុជា ត្រូវបានកំណត់មានដូចជា៖ កំណត់លក្ខខណ្ឌ​សម្រាប់​ការ​ផ្តល់​ការ​អនុញ្ញាត​នាំ​ចូល​មុខ​ទំនិញ​សាច់បង្កក ដោយអ្នកនាំចូលត្រូវមានកម្មវត្ថុអាជីវកម្មច្បាស់លាស់ , មានឃ្លាំង​ត្រជាក់​រក្សា​សាច់​បង្កក​ដែល​មាន​លក្ខណៈបច្ចេកទេសសមស្រប ឬមានកិច្ចសន្យាជួលឃ្លាំងត្រជាក់ជាដើម និងកំណត់​មាត់​ច្រក​សម្រាប់​ការនាំចូលទំនិញសាច់បង្កក។

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងរៀបចំកែសម្រួលលក្ខខណ្ឌមួយចំនួន ក្នុង​ការ​អនុញ្ញាត​ឲ្យ​នាំ​ចូលសាច់បង្កក ដើម្បីពង្រឹងអំពីគុណភាពសាច់ និងជៀសវាង​អ្នក​ណា​ក៏​អាច​សុំ​នាំ​ចូល​សាច់​បង្កក​បាន។ ឯកឧត្តម បានគូសបញ្ជាក់ថា តាមអនុក្រឹត្យ១៧ បច្ចុប្បន្នដែលនៅជាធរមាននេះ ការ​នាំ​ចេញ​ចូល​សាច់បង្កក មិនតម្រូវឲ្យសុំលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទេ។ ដូច្នេះ​នៅ​ពេល​ខាង​មុខ អ្នកនាំចូលសាច់បង្កក ត្រូវតែមានលិខិតអនុញ្ញាត ចេញដោយក្រសួងកសិកម្ម ហើយ​ច្រក​អន្តរជាតិ​ដែលនាំចូលសាច់បង្កក ក៏ត្រូវកំណត់ឱ្យបានច្បាស់លាស់ផងដែរ។

ទាក់ទិនការនាំចូលសាច់បង្កកនេះដែរ ឯកឧត្តមបណ្ឌិត បានបញ្ជាក់បន្ថែមថា អ្នកចិញ្ចឹមសាច់ គិតគូរ​អំពី​អាជីវកម្ម​របស់​គាត់ ប៉ុន្ដែរាជរដ្ឋាភិបាលគិតគូរ មិនមែនតែអ្នកចិញ្ចឹមសាច់នោះទេ រាជរដ្ឋាភិបាល ក៏​ត្រូវ​គិតគូរ​ពី​អ្នកហូបសាច់ផងដែរ។ បើចិញ្ចឹមសត្វមិនគ្រប់ ត្រូវតែនាំចូលដើម្បីមកបង្គ្រប់ទីផ្សារ កុំឲ្យ​អតិផរណា​សាច់ ឬសាច់ឡើងថ្លៃ។ លោកបន្ថែមទៀតថា ការធ្វើពាណិជ្ជកម្មអន្ដរជាតិ គឺ​ស្ថិត​នូវ​ក្នុង​វិធាន​ដែល​មាន​ចែង​នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក ដូច្នេះអ្នកនាំចូលសាច់ បើគោរពអនុលោមភាព គឺ​មាន​សិទ្ធិ​នាំចូល មកចែកចាយ។

ពាក់ព័ន្ធការងារខាងលើនេះដែរ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ប្រាប់ទូរទ្សន៍ព័ត៌មាន ប៊ីធីវី ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ​២០២៣​នេះ​ថា ក្នុងនាមស្ថាប័នពាក់ព័ន្ធមួយ និងក្នុងនាមជាសេនាធិកាឲ្យរាជរដ្ឋាភិបាលោលើការងារបច្ចេកទេស និ​ង​ការងារគ្រប់គ្រងគុណភាពសាច់ដែលធ្វើការនាំចូលនេះ ក្រសួងបានត្រៀមខ្លួនរួចជាស្រេច ដើម្បី​ធ្វើ​ការ​សហការ​ជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធដើម្បីធ្វើយ៉ាងណាកែសម្រួលឲ្យការនាំចូលនូវកសិផលពីក្រៅប្រទេស បូករួម​ទាំងសាច់បង្កកនេះគឺស្ថិតក្នុងក្របខណ្ឌមួយដែលអាចទទួលយកបានទាំងអស់គ្នា ទាំងគុណភាព ភាព​ស្របច្បាប់ និងចៀសវាងឲ្យបាននូវការនាំចូលខុសច្បាប់ ក៏​ដូច​ជា​ការ​នាំចូល​សាច់​ដែល​ខូច​គុណភាព។

ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា ជារួម ក្រសួងមានការគិតគូរដល់សុខភាពសាធារណៈ និង​ប្រាក់​ចំណូល​កសិករ​នៅក្នុងស្រុកដែលជាអ្នកធ្វើការផលិត និងចិញ្ចឹម ប៉ុន្តែក្រសួងក៏​ត្រូវ​ការ​ការពារ​នូវ​ទីផ្សារ​នាំ​ចេញ​របស់​កសិផលកម្ពុជាទីក្រៅប្រទេសដែរ ហើយដែលជាគោលការណ៍នៃការធ្វើពាណិជ្ជកម្មអន្តរជាតិ គឺ​ដរាប​ណាមា​នភាពស្របច្បាប់ ដរាបណាមានការបញ្ជាក់នូវគុណភាពត្រឹមត្រូវ មិនថា​តែ​កសិផល​ពី​ក្រៅ​ប្រទេស​មាន​សិទ្ធិ​នាំចូលមកក្នុងប្រទេសកម្ពុជាទេ តែកសិផលកម្ពុជា​ក៏​មាន​សិទ្ធិ​នាំ​ចេញ​ទៅកា​ន់​ប្រទេ​ស​ផ្សេង​ៗដែ​រ បើសិនជាប្រទេសទាំងនោះគឺជាសមាជិកនៃអង្គការពាណិជ្ជកម្មអន្តរជាតិ នេះជា​គោលការណ៍ នៃ​ការ​ធ្វើ​ពាណិជ្ជកម្មអន្តរជាតិ ដែលជាវិធានមានចែងនៅក្នុងអង្គការពាណិជ្ជកម្មអន្តរជាតិនេះ។

សូមជម្រាបដែរថា ការនាំចូលសាច់បង្កកមកកម្ពុជា គឺមានមកពីប្រទេសអូស្ដ្រាលី, អាមេរិក, រុស្សី, ប្រេស៊ីល, ជប៉ុន កូរ៉េ និង ឥណ្ឌាជាដើម៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm