ស្ត្រីជនជាតិសឹង្ហបុរី ម្នាក់បានស្លាប់កាលពីថ្ងៃសុក្រ (២២ ធ្នូ) បន្ទាប់ពីនាងបានបាត់បង់ជំហរហើយបានធ្លាក់ពីចំណោតថ្មកម្ពស់ ៣០ម៉ែត្រនៅក្នុងឧទ្យានរដ្ឋ មីនណេវ៉ាស្កា (Minnewaska) ក្នុងរដ្ឋញូវយ៉ក របស់សហរដ្ឋអាមេរិក។

នៅក្នុងការបង្ហោះហ្វេសប៊ុកកាលពីថ្ងៃទី២៣ ខែធ្នូ លោក អាបឌុល រ៉ាហ្វម៉ុដសាដ (Abdul Rauf Mohd Said) ដែលជាស្វាមីជនរងគ្រោះបាននិយាយថា បុគ្គលិកពេទ្យបានព្យាយាមជួយសង្គ្រោះភរិយារបស់លោកឈ្មោះ នួរ អៃស្យ៉ា (Nur Aisyah) ដែលត្រូវបានគេស្គាល់ថាឈ្មោះ អៃស៍ សារ៉ាស (Ais Sarah) អស់រយៈពេលជិត ៣ម៉ោង ប៉ុន្តែពួកគេមិនបានជោគជ័យ។

លោក អាបឌុល រ៉ាហ្វ បាននិយាយថា៖ «នាងបានធ្លាក់ពីលើចំណោតថ្មកម្ពស់ប្រហែល ១០០ហ្វីតប៉ុណ្ណោះហើយបានបាត់បង់ជីវិត។ លោកបានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃច័ន្ទថា ការធ្វើកោសល្យវិច័យត្រូវបានបញ្ចប់ ហើយលោក «សង្ឃឹមយ៉ាងមុតមាំសម្រាប់ការត្រឡប់មកវិញនៃសាកសពភរិយារបស់ខ្លួន»។

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេស (MFA) បានប្រាប់សារព័ត៌មាន CNA កាលពីថ្ងៃច័ន្ទថា ក្រសួងការបរទេសកំពុងផ្តល់ជំនួយផ្នែកកុងស៊ុល តាមរយៈស្ថានកុងស៊ុលសិង្ហបុរី ក្នុងទីក្រុងញូវយ៉ក ដល់គ្រួសាររបស់លោកស្រី អៃស្យ៉ា។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិក កាលពីមុនបានរាយការណ៍ពីការស្លាប់មនុស្សពីរនាក់ នៅក្នុងឧទ្យានរដ្ឋ មីនណេវ៉ាស្កា នេះបន្ទាប់ពីអ្នកឡើងភ្នំទាំងនេះបានធ្លាក់ពីលើទីខ្ពស់ក្នុងឧប្បត្តិហេតុអំឡុងឆ្នាំ២០២១ និងឆ្នាំ២០២៥៕