អាជ្ញាធរក្រុងកំពង់ឆ្នាំង ចុះរៀបចំសណ្តាប់ធ្នាប់នៅដីទីទួលសុវត្ថិភាពមុននរដ្ឋបាលក្រុងចាត់​វិធានការរដ្ឋបាល

2023/12/26 08:48:06 pm        383

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ អាជ្ញាធរ​ក្រុងបានចុះរៀបចំ​សណ្តាប់​ធ្នាប់​លើ​ដី​ទី​ទួល​សុវត្ថិភាព មុខផ្សារឆ្នាំងដែលអាជីវករបានយករបស់របរទៅទុកចោល និង​សំរាម​ដែល​ពួកគាត់​បាន​បោះ​ចោល​នៅ​ទីនោះ។ ទន្ទឹមនឹងនោះ លោក ទូច លីហួត អភិបាលរងក្រុងកំពង់ឆ្នាំង ដែលបាន​ដឹក​នាំ​ក្រុម​ការងារ​នៅ​ព្រឹក​នេះ ក៏បានអោយអាជីវករទាំងនោះ ធ្វើកិច្ចសន្យាបញ្ឈប់​រាល់​សកម្មភាព​ដាក់​តាំង​លក់​សម្ភារៈ​នានា​នៅតាមខឿនការ៉ូឡា និងតាមផ្លូវចាប់ពីចំណុចខាងជើងវត្តយាយទេព រហូតដល់ ចំណុច​ចុង​កោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយត្រូវចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់តាមដងផ្លូវទាំងនេះអោយបានល្អស្អាត មុនរដ្ឋបាលក្រុង​កំពង់ឆ្នាំង​ចាត់​វិធានការ​រដ្ឋបាល ព្រោះផ្លូវនេះ ជាផ្លូវទេសចរជាតិអន្តរជាតិឡើងចុះ រៀងរាល់ថ្ងៃ ។

លោក ទូច លីហួត បានបន្តថា៖ យោងតាមការណែនាំរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល​ខេត្ត​កំពង់ឆ្នាំង និងលោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង បានអោយលោក និងក្រុមការងារ ចុះ​រៀប​ចំ​សណ្តាប់​ធ្នាប់​នៅចំណុចចាប់ពីខាងជើងវត្តយាយទេព ដល់ចំណុចចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ អាជីវករដែលមានតូបលក់ដូរនៅតាមបណ្តោយផ្លូវនេះ បានយកខឿនការ៉ូឡា និងផ្លូវថ្នល់ មក​តាំង​លក់​នូវរបស់របរដូចជាលក់ឈើបង្គោល លក់ត្រីសាច់ លក់ខោអាវ ម៉ាស៊ីន ធុងស្នោ ថ្នាំនិងចំណីសត្វ និង​ចាប់ហួយនានា រួមទាំងបានដាក់របស់របរចោលតាមផ្លូវលើដីទីទួលសុវត្ថិភាព មិនមានសណ្តាប់ធ្នាប់ សោភ័ណភាព និងអនាម័យឡើយ។ ចំណែកសំរាមវិញ បានហោះហើរពេញផ្លូវ លើដីទីទួលសុវត្ថិភាព និង​មាន​ក្លិនស្អុយមកលើអ្នកធ្វើដំណើរទៀតផង។ ករណីទាំងនេះ លោកអភិបាល​រង​ក្រុង​បាន​សំណូមពរ​ដល់​អាជីវករ​ទាំង​អស់ ត្រូវចូលរួមទាំងអស់គ្នាក្នុងការរៀបចំសណ្តាប់ធ្នាប់ អនាម័យ សោភ័ណភាព តាមដង​ផ្លូវ​នេះ​ជា​បន្ទាន់ មុនរដ្ឋបាលក្រុងកំពង់ឆ្នាំង ចាត់វិធានការរដ្ឋបាលលើទីតាំងទាំងអស់នោះ។

អាជីវករទាំងនោះ បានចូលរួមធ្វើកិច្ចសន្យាជាមួយរដ្ឋបាលក្រុង និងនគរបាលសណ្តាប់ធ្នាប់ ដោយ​ត្រូវ​បញ្ឈប់​ការ​លក់ដូរលានលយយកចិញ្ចើមផ្លូវដាក់តាំងលក់សម្ភារៈ និងត្រូវរុះរើរបស់​របរ​អោយ​បាន​ស្អាត​ពី​លើ​ដីទីទួលសុវត្ថិភាព មុនរដ្ឋបាលក្រុងកំពង់ឆ្នាំង ចាត់វិធានការរដ្ឋបាលនៅពេលខាងមុខ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm