សម្ដេច​តេ​ជោ​ ៖ រដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​ចងចាំ​ជានិច្ច​ចំពោះ​ការ​លះបង់​របស់​អតីត​យុទ្ធជន​គ្រប់រូប

2021/06/21 12:23:24 pm        375

ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី​២១​មិថុនា ​បាន​ផ្ញើ​សារលិខិត​អបអរសាទរ​ខួប​លើក​ទី​១៤​ អតីត​យុទ្ធជន​កម្ពុជា​ដែលជា​ទិវា​ប្រវត្តិសាស្ត្រ ប្រកបដោយ​មោទនភាព​បំផុត​សម្រាប់​បងប្អូន​អតីតយុទ្ធជន​ និង​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​។

ខ្លឹមសារ​ក្នុង​សារលិខិត​របស់​សម្ដេច​តេ​ជោ ​សម្ដេច​បាន​សរសេរថា​ ទិវា​អតីត​យុទ្ធជន​កម្ពុជា​រៀប​ចំឡើង គឺ​ដើម្បី​រំឭក​ដល់​គំរូ​វីរភាព​ដ៏​មោះមុត​និង​គុណបំណាច់​ដ៏​ធំធេង​របស់ ​វីរយុទ្ធជន​យុទ្ធ​នារី​នៃ​កងកម្លាំងប្រដាប់អាវុធ ​និង ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់ ​ដែល​បាន​ពលិកម្ម​យ៉ាង​អង់អាច​ក្លាហាន ​បូជា​សាច់​ស្រស់ ឈាម​ស្រស់​ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ជាទី​ស្នេហា​នៃ​យើង​។

ពលិកម្ម​ប្រកបដោយ​ស្មារតី​ស្នេហា​ជា តិ​របស់​វីរ​អតីត​យុទ្ធជន យុទ្ធ​នារី និង​ប្រជាពលរដ្ឋ​យើង​នៅ​គ្រប់​ដំណាក់កាល​ នៃ​ប្រវត្តិសាស្ត្រ​គឺ​បានរួម ​ចំណែក​យ៉ាង​សំខាន់​ក្នុង​កិច្ចការពារ​បូរណភាព​ទឹកដី​​ ការ​កសាង​សុខ​សន្តិភាព និង​ស្ថិរភាព​សង្គម​សម្រាប់​កម្ពុជា សំដៅ​ធានា​ឱ្យមាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​សម្រាប់​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា​។

ក្នុងឱកាស​នេះ សម្តេច​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​អតីត​យុទ្ធជន​កម្ពុជា សូម​បន្ត​រក្សា​ស្មារតី​វីរភាព​ដ៏​ឧត្ដុង្គឧត្ដម និង​សេចក្ដីថ្លៃថ្នូរ ជា​ពលរដ្ឋ​ឆ្នើម​របស់​ជាតិ ​មាតុភូមិ ដើម្បី​បន្ត​ធ្វើជា​គំរូ​ល្អ​ក្នុង​សង្គមជាតិ​។

រាជរដ្ឋាភិបាល ​និង​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​ ពិតជា​ចងចាំ​ជានិច្ច​នូវ​ការ​លះបង់ និង​គុណ​បំណាច់​ដ៏​ធំធេង របស់​បងប្អូន​អតីត​យុទ្ធជន​គ្រប់រូប ចំពោះ​ជាតិ​មាតុភូមិ​ជាទី​ស្នេហា​នៃ​យើង ជា​ពិសេស​ក្រ​សួងសង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា ត្រូវ​បន្ត​អនុវត្ត​ឱ្យ​បាន​ល្អ និង​មាន​ប្រសិទ្ធភាព​ផ្ដល់​សេវា​របប​សន្តិសុខ​សង្គម​សម្រាប់​អតីត​យុទ្ធជន ​និង​គ្រួសារ​អតីត​យុទ្ធជន​តាមរយៈ​បេឡា​ជាតិ អតីត​យុទ្ធជន​នៅ​ទូទាំងប្រទេស​។

ម្យ៉ាងវិញទៀត ត្រូវខិតខំ​ជំរុញ​ការអនុវត្ត​គម្រោង​សាងសង់​ផ្ទះ​ជូន​អតីត​យុទ្ធជន និង​គ្រួសារ​ដូចដែល​បាន​បញ្ចូល​ក្នុង​ផែនការ​វិនិយោគ​សាធារណៈ​របស់​រាជរដ្ឋាភិបាល​។

ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម ​និង​សំណង់ និង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន ​និង​យុវនីតិសម្បទា ត្រូវ​សហការ​ជាមួយ​ក្រសួង ​ស្ថាប័ន​ពាក់ព័ន្ធ ​បន្ត​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ស្តីពី​កា​រផ្តល់​សម្បទាន​ដី​សង្គមកិច្ច​ជូន​អតីត​ កងកម្លាំងប្រដាប់អាវុធ និង​គ្រួសារ ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។

ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី ​និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ត្រូវ​ចូលរួម​ក្នុង​ការ​ជួយឧបត្ថម្ភ គាំទ្រ​ដល់​អតីត​យុទ្ធជន ជាពិសេស​ត្រូវ​យក​ចិត្ត​ទុកដាក់​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​គ្រួសារ​អតីត ​យុទ្ធជន​ដែល​កំពុង​ជួបប្រទះ​ការ​លំបាក​៕

អត្ថបទ ៖ មុត សុទ្ធ 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm