
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelensky) បានសរសើរកងកម្លាំងទ័ពអាកាស និងអង្គភាពការពារដែនអាកាសរបស់លោក បន្ទាប់ពីមានសេចក្តីរាយការណ៍ថា យន្តហោះចម្បាំងរុស្ស៊ីជាច្រើនគ្រឿង ត្រូវបានបាញ់ទម្លាក់។
លោកបានថ្លែងនៅក្នុងសុន្ទរកថាតាមវីដេអូពេលល្ងាចរបស់ខ្លួន កាលពីថ្ងៃចន្ទថា យន្តហោះសត្រូវសរុបចំនួន៥ ត្រូវបានបាញ់ទម្លាក់ ក្នុងសប្តាហ៍ មុនថ្ងៃបុណ្យណូអែល។ «នោះពិតជាគួរឲ្យចាប់អារម្មណ៍ ណាស់!»
លោកហ្សេឡិនស្គី ក៏បានព្រមានអាកាសយានិករុស្ស៊ីថា ការការពារដែនអាកាសរបស់អ៊ុយក្រែន នឹងកាន់តែរឹងមាំនាពេលអនាគត នៅពេលដែលយន្តហោះចម្បាំង F-16 ដែលលោកខាងលិចបានសន្យា បានមក ដល់នោះ។
នៅថ្ងៃបុណ្យណូអែល ទីក្រុងគីវ បានរាយការណ៍អំពីការបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី Sukhoi Su-34 និង Su-30CM ចំនួនពីរគ្រឿង នៅក្នុងតំបន់ដូណិតស្ក៍ (Donetsk) និងពីខាងលើសមុទ្រខ្មៅ។
នាពេលកន្លងទៅ មានរបាយការណ៍ស្រដៀងគ្នានេះអំពីយន្តហោះរុស្ស៊ីបីគ្រឿងផ្សេងទៀត។ នេះមិនអាចត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យពីដំបូងឡើយ។ ទោះយ៉ាងណាក៏ដោយ អ្នកសរសេរប្លុកយោធារុស្ស៊ី ក៏បានសរសេរអំពីការបាញ់ទម្លាក់ដែលត្រូវបានចោទប្រកាន់នោះផងដែរ។