ព្យុះព្រិលបោកបក់លើរដ្ឋ Nebraska រហូតដល់រដ្ឋ Nebraska សហរដ្ឋអាមេរិកនៅថ្ងៃបុណ្យអូណែល

2023/12/27 12:21:12 am        79

ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋ Nebraska ភ្ញាក់ឡើងមើលឃើញព្រិលសក្បុសនៅថ្ងៃបុណ្យណូអែលកាលពីថ្ងៃចន្ទ ក្រោយព្យុះរដូវរងារ នាំមកនូវព្យុះទឹកកក និងព្រិលកម្រាស់ច្រើនសង់ទីម៉ែត្រ ធ្វើឲ្យកើតមានស្ថានភាពព្យុះព្រិល ចាប់ពីរដ្ឋភាគកណ្តាល South Dakota  រហូតដល់រដ្ឋ Nebraska សហរដ្ឋអាមេរិក ។

តំបន់ភាគកណ្តាល និងភាគពាយ័ព្យរដ្ឋ Nebraskaស្ថិតក្រោមការព្រមានពីព្យុះព្រិល ហើយនិងសេចក្តីណែនាំពីអាកាសធាតុរដូវរងាត្រជាក់ខ្លាំង បន្តចូលជាធរមាននៅទូទាំងតំបន់រហូតដល់វេលាម៉ោង ៩យប់ ម៉ោងក្នុងស្រុក ។

មន្ទីរឧតុនិយមជាតិសហរដ្ឋអាមេរិក បានព្យាករណ៍ពីសន្ទុះខ្យល់បក់ ៥៦គ.មក្នុង១ម៉ោង និងព្រិលបន្ថែមទៀត នឹងបន្តធ្លាក់ ហើយពួកគេ បានព្រមានអ្នកស្រុកថា ការធ្លាក់ព្រិលខ្លាំង នឹងកាត់បន្ថយរយៈចម្ងាយមើលឃើញ និងបណ្តាលឲ្យកើតមានព្រិលសក្បុសធ្លាក់ពាសពេញដងផ្លូវនៅទូទាំងរដ្ឋ ។

ស្ថានភាពស្រដៀងគ្នានេះដែរ បានកើតមាននៅប្រទេសអូស្រ្តាលីកាលពីថ្ងៃអាទិត្យ រយៈពេល១ថ្ងៃមុនថ្ងៃប្រារព្ធពិធីបុណ្យណូអែល ។ 

ព្យុះព្រិល បណ្តាលឲ្យបែកកញ្ចក់បង្អួចផ្ទះសម្បែងប្រជាពលរដ្ឋនៅតាមតំបន់ជាច្រើននៅភាគកណ្តាលរដ្ឋ New South Wales ប្រទេសអូស្រ្តាលី អំឡុងពេលរៀបចំពិធីបុណ្យណូអែល ខណៈដែលភ្លៀងផ្គរន្ទះ បានបោកបក់ឆ្ពោះទៅទិសខាងកើតនៅរសៀលថ្ងៃចន្ទនេះ បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងស៊ីដនី និងធ្វើមានស្ថានភាពរលកបោកបក់ខ្លាំង មុនការប្រណាំងទូកពីទីក្រុងស៊ីដនី ទៅកាន់ទីក្រុង Hobart ។

ប្រជាពលរដ្ឋ បានរាយការណ៍ពីការបែកកញ្ចក់បង្អួច និងកញ្ចក់រថយន្ត ក្រោយព្យុះបង្កឲ្យមានព្រិលធ្លាក់កម្រាស់ ៥សង់ទីម៉ែត្រ នៅតំបន់ Central Tablelands ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm