អ្នក​ស្លាប់​ដោយសារ COVID-19 នៅ​ប្រេ​ស៊ី​ល​កើន​ឡើង​ដល់​ជាង​ ៥០​ម៉ឺន​នាក់ ខណៈ​អ្នក​ជំនាញ​ព្រមាន​ពី​ស្ថានភាព​កាន់​តែ​ធ្ងន់ធ្ងរ​

2021/06/21 06:50:50 pm        64

​ប្រេស៊ីល៖ ចំនួន​អ្នក​ស្លាប់​ទាក់ទង​នឹង​ជំងឺ Covid-19 បាន​កើន​ឡើង​ជាង ​៥០​ម៉ឺន​នាក់​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល ជា​ប្រទេស​មាន​អ្នក​ស្លាប់​ខ្ពស់​ជាងគេ​បំផុត​ទី​២ ​នៅ​ក្នុង​ពិភពលោក​ ខណៈ​ដែល​ក្រុម​អ្នក​ជំនាញ​និយាយ​ថា ការ​ផ្ទុះ​រាលដាល​នេះ​អាច​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​នៅ​ពេល​ខាង​មុខ ខណៈ​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​យឺតយ៉ាវ និង​ការ​ចាប់ផ្ដើម​នៃ​រដូវរងា​។​

​វីរុស​នៅតែ​បន្ត​រីក​រាលដាល ​ខណៈ​ដែល​លោក​ប្រធានាធិបតី Jair Bolsonaro ច្រានចោល​វិធាន​ការ​នានា​ដូចជា​គម្លាត​សុវត្ថិភាព​ជាដើម​។​ ​វិទ្យាសាស្ត្រ​សុខាភិបាល Fiocruz ​បាន​និយាយ​ថា ​ស្ថានភាព​ធ្ងន់ធ្ងរ​ណាស់។ ​មាន​យុវជន​តែ ​១១%​ប៉ុណ្ណោះ​ដែល​ទទួល​បាន​វ៉ាក់សាំង​គ្រប់​ដូ​ស​។​ ​ប្រជាជន​ប្រេ​ស៊ី​ល​រាប់​ម៉ឺន​នាក់​ បាន​ចូលរួម​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​កាលពី​ថ្ងៃ​សៅរ៍​។​ ​លោក​ប្រធានាធិបតី Bolsonaro បាន​រង​ការរិះគន់​យ៉ាង​ខ្លាំង ​ចំពោះ​ការ​មិន​អនុវត្ត​ការ​ឆ្លើយ​តប​ថ្នាក់​ជាតិ​ដែល​មាន​ការ​សម្រប​សម្រួល​ និង​ការសង្ស័យ​របស់​លោក​ចំពោះ​វ៉ាក់សាំង​ ការ​បិទ​ប្រទេស និង​ការ​ត្រូវ​ឲ្យ​ពាក់​ម៉ាស់​មុខ​ដែល​លោក​បាន​ព្យាយាម​បន្ធូរបន្ថយ​។​

​ប្រទេស​នេះ​បាន​រាយការណ៍​ករណី​ឆ្លង​មធ្យម​ជាង ៧ម៉ឺន​នាក់ និង​មាន​អ្នក​ស្លាប់​ប្រចាំថ្ងៃ​ ២ពាន់​​នាក់​ក្នុង​សប្ដាហ៍​កន្លងទៅ​។ វិទ្យាសាស្ត្រ​ Fiocruz បាន​និយាយ​ថា ​ការ​ឆ្លង ​និង​ការ​ស្លាប់​ថ្មីៗភាគច្រើន​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​អាយុ​ពី ២០​ដល់​ ៥៩​ឆ្នាំ​ ដោយ​ព្រមាន​ថា ​ការ​ចាប់ផ្ដើម​រដូវរងា​​នៅ​អឌ្ឍគោល​ខាងត្បូង​នៅ​សប្ដាហ៍​ក្រោយ​ អាច​បណ្ដាល​ឱ្យ​មាន​ការ​ឆ្លង​កាន់​តែ​ច្រើន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        147
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        137
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm