លោក Netanyahu៖ សន្តិភាពអាស្រ័យលើការគ្មានក្រុមហាម៉ាស និងគ្មានយោធា នៅតំបន់ហ្កាហ្សា

2023/12/27 12:54:54 am        25

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានគូសបញ្ជាក់ពីតម្រូវការជាចាំបាច់ចំនួន ៣ ដើម្បីសម្រេចបានសន្តិភាព ក្នុងសង្គ្រាមរបស់ខ្លួនជាមួយក្រុមហាម៉ាស ដូចជាការកម្ចាត់ក្រុមហាម៉ាស ការគ្មានយោធា នៅតំបន់ហ្កាហ្សា និងសង្គមប៉ាឡេស្ទីន ដែល«មិនត្រូវបានបំផ្លាញ»។

ការអត្ថាធិប្បាយ ដែលបានធ្វើឡើងនៅក្នុងទំព័រសារព័ត៌មាន Wall Street Journal ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ កើតឡើងចំពេលមានការកើនឡើងនូវសម្ពាធលើអ៊ីស្រាអែលឲ្យកាត់បន្ថយជម្លោះ នៅតំបន់ហ្កាហ្សា ដែលបានចាប់ផ្តើមឡើង បន្ទាប់ពីមានការវាយលុក កាលពីថ្ងៃទី៧ ខែតុលា របស់ពួកហាម៉ាសលើសហគមន៍អ៊ីស្រាអែលភាគខាងត្បូង ដោយការវាយប្រហារយ៉ាងកំរោលនោះបានសម្លាប់មនុស្ស ១.២០០នាក់ និងការចាប់ខ្លួនជនជាតិអ៊ីស្រាអែលជាច្រើននាក់ទៀតជាចំណាប់ថ្នូរ។

លោក Netanyahu បានសរសេរថា៖ «ក្នុងប្រតិបត្តិការកម្ទេចក្រុមហាម៉ាស អ៊ីស្រាអែលនឹងបន្តធ្វើដោយគោរពតាមច្បាប់អន្តរជាតិ» ដោយលោកបានបញ្ជាក់បន្ថែមថា ការលុបបំបាត់ក្រុមហាម៉ាស គឺជាការឆ្លើយតបសមាមាត្រតែមួយគត់ ដើម្បីទប់ស្កាត់ការកើតឡើងម្តងទៀតនៃអំពើឃោរឃៅគួរឲ្យរន្ធត់បែបនេះ។

សូមបញ្ជាក់ថា យោងតាមក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងថា មនុស្សជាង ២០.០០០នាក់ហើយ ត្រូវបានសម្លាប់នៅតំបន់ហ្កាហ្សា តាំងពីសង្រ្គាម ចាប់ផ្ដើមផ្ទុះឡើង។ ភាគច្រើននៃតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ត្រូវបានបំផ្លិចបំផ្លាញដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ហើយអង្គការសហប្រជាជាតិ បាននិយាយថា ស្ថានភាពមនុស្សធម៌ គឺកាន់តែអាក្រក់ទៅៗហើយ។

លោក Netanyahu បាននិយាយម្តងហើយម្តងទៀតថា សង្រ្គាមនឹងអូសបន្លាយរយៈពេលវែង តាមដែលត្រូវការ ដើម្បីកម្ចាត់ក្រុមហាម៉ាស ហើយលោក និងគណៈរដ្ឋមន្ត្រីរបស់លោក ក៏មិនបានកំណត់ពេលវេលាអំពីរយៈពេលនៃការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា ឬពីការមានសង្រ្គាមកាន់តែទូលំទូលាយនោះដែរ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        48
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        53
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm