
នគរបាលបាននិយាយថា មនុស្សជាច្រើននាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីបាតុករគាំទ្រប៉ាឡេស្ទីនរាប់រយនាក់ បានប្រមូលផ្តុំគ្នា នៅឯសង្កាត់ Midtown ក្នុងទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក នៅថ្ងៃបុណ្យណូអែល។ ចំនួនពិតប្រាកដនៃការចាប់ខ្លួន មិនត្រូវបានដឹងភ្លាមៗនោះទេ ហើយបើតាមនគរបាល បានឲ្យដឹងថា មន្ត្រីម្នាក់បានរងរបួសស្រាល អំឡុងការតវ៉ានេះ។
បាតុកម្មនេះបានចាប់ផ្តើមនៅអគារសាជីវកម្មព័ត៌មាន ផ្លូវលេខ៦ ប្រហែលម៉ោង ២រសៀល ម៉ោងក្នុងស្រុក។ អ្នករៀបចំបានបង្ហោះការអំពាវនាវឲ្យមានសកម្មភាពតាមប្រព័ន្ធអ៊ីនធឺណិត ខណៈដែលសេវាបុណ្យណូអែល នៅទីក្រុង Bethlehem (បេថ្លេហិម) ត្រូវបានផ្អាកដោយសារតែសង្គ្រាម។ វីដេអូដែលបានបង្ហោះ នៅលើកម្មវិធី Citizen App បានបង្ហាញក្រុមអ្នកតវ៉ាដើរដង្ហែតាមដងវិថីទី៥ ដោយមានកាន់ទង់ជាតិ និងបដា។
ការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា គឺខ្លាំងក្លាមិនធ្លាប់មាន ខណៈកាលពីថ្ងៃចន្ទ (ទី២៥ ខែធ្នូ) អ៊ីស្រាអែល បានវាយលុកសង្កាត់ទាំងមូល នៅកណ្តាលតំបន់ហ្កាហ្សា ហើយក្រុមហាម៉ាសអះអាងថា មានមនុស្សស្លាប់ជាង ១០០នាក់ ក្នុងការវាយប្រហារនោះ។
ដោយមានចម្ងាយប្រហែល ៤០ម៉ាយល៍ (ជាង ៦៤គីឡូម៉ែត្រ) ពីការវាយប្រហារនេះ ពិធីបុណ្យណូអែល ត្រូវបានលុបចោល នៅទីក្រុងបេថ្លេហិម នៅឆ្នាំនេះ ជាដែនដីដ៏ពិសិដ្ឋ ដែលបានរួបរឹតទៅដោយទុក្ខសោក។ នៅកន្លែងកំណើតព្រះគម្ពីររបស់ព្រះយេស៊ូ Manger Square គឺមានសភាពទទេស្អាត នៅថ្ងៃបុណ្យណូអែល។ សម្តេចប៉ាប បានមានបន្ទូលបរិហារអ្វី ដែលព្រះអង្គហៅថា ជាផលដ៏គួរឲ្យរន្ធត់នៃការបាត់បង់ជីវិតជនស៊ីវិលស្លូតត្រង់៕